តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមកិច្ចប្រជុំលើកទី២នៃរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីអភិវឌ្ឍន៍នៃក្រុមប្រទេសG7ក្រោមអធិបតីភាពចក្រភពអង់គ្លេសនៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២១តាមប្រព័ន្ធវីដេអូ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។