​ដោយៈ​សុផល / ភ្នំពេញៈ នា​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង លោក ប៉ាល់ ចន្ទ​តារា រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ និង​ពិភាក្សា លើ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង លើ​កិច្ចការ​ប្រើប្រាស់ ដី​ចំណីផ្លូវ នៅតាម​បណ្តោយ​ផ្លូវថ្នល់ ដោយមាន​ការអញ្ជើញ ចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទទួលបន្ទុក និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ ក្រោម​ឱវាទ​ក្រសួង​។​