ដោយៈ សុផល / កណ្តាលៈ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ បច្ចេកទេស​ក្រសួង ចុះ​ពិនិត្យ​ប្រសិទ្ធភាព នៃ​ការប្រើ​គ្រឿងចក្រ Stabilizer ដែល​កំពុង​សាងសង់ កំណាត់​ផ្លូវជាតិ​លេខ ២១B ប្រមាណ ៣ គីឡូម៉ែត្រ ចាប់ពី​ផ្លូវបំបែក ផ្លូវជាតិ​លេខ​២ ដល់​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង ឋិត​ក្នុងភូមិ​សាស្ត្រ​ទឹកដី ខេត្តកណ្តាល​។​