ដោយៈ សុផល / កណ្តាលៈ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ បច្ចេកទេសក្រសួង ចុះពិនិត្យប្រសិទ្ធភាព នៃការប្រើគ្រឿងចក្រ Stabilizer ដែលកំពុងសាងសង់ កំណាត់ផ្លូវជាតិលេខ ២១B ប្រមាណ ៣ គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែក ផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដី ខេត្តកណ្តាល។
លោក គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាល ខេត្តកណ្តាល មន្ទីរសាធារណការ និងដឹកជញ្ចូន ខេត្តកណ្តាល ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួង បានចូលរួមផងដែរ។
សូមជម្រាបជូនថា គម្រោងសាងសង់កំណាត់ផ្លូវនេះ គ្រោងនឹងចំណាយរយៈពេលមួយខែ ដោយប្រើប្រាស់គ្រឿងចក្រ Stabilizer ដែលជាបច្ចេកវិទ្យាទំនើប ផលិតនៅប្រទេស ជប៉ុន ព្រមទាំងមានជំនួយបច្ចេកទេស ពីអ្នកជំនាញការជប៉ុនផងដែរ ដែលអាចជួយឱ្យផ្លូវ កាន់តែមានភាពរឹងមាំ និងប្រើប្រាស់បានយូរ ស្របបរិបទ នៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន៕/V