សីតុណ្ហភាព អប្បបរមា ជាទូទៅ កើន​លើស ២០ អង្សា​សេ វិញ​ហើយ​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ សីតុណ្ហភាព អប្បបរមា ក្នុង​រង្វង់ ១៧ អង្សា​សេ ពី​ពេលនេះ ដល់​ចុងខែ​ធ្នូ អាចមាន​នៅតែ​តំបន់​ខ្ពង់រាប ភាគ​ឦសាន និង​តំបន់​ខ្នងភ្នំ ក្រៅពីនេះ គឺ​ស្ថិតក្នុង​រង្វង់​លើសពី ២០ អង្សា​សេ​ទាំងអស់ រហូតដល់​ចុងខែ​ធ្នូ ឬ​ដើមខែ​មករា បន្ទាប់ពី​បាតុភូត (​ព្យុះ​២២) នៅ​ក្នង​សមុទ្រ​ចិន​ខាងត្បូង អស់​ឥទ្ធិពល ទើប​សីតុណ្ហភាព អប្បបរមា ចាប់ផ្តើម​ចុះ​សារជាថ្មី​ម្តងទៀត​។​