ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល រួម​ដំណើរ​ដោយ​មន្ត្រី​ជាច្រើនរូប បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បានផ្តល់​ជូន​តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដេ​ី​ម្បី​ចែកជូន​ប្រជាពលរដ្ឋ លោកតា លោកយាយ ចាស់ជរា ដែលមាន​ជីវភាព​ខ្វះខាត ក្នុង​រដូវ​ត្រជាក់ ធ្លាក់​ខ្យល់​រំ​ហេ​ី​យ ចំនួន ១០០ គ្រួសារ ស្ថិតក្នុង​ភូមិសាស្ត្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។