ដោយៈក្រុមហ៊ុន/ភ្នំពេញ៖ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេនៅកម្ពុជានៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានប្រារព្ធធ្វពិធីបញ្ចុះបឋមសិលាសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍលំនៅឋានដ៏ថ្មីសន្លាងមួយទៀតរបស់ខ្លួនក្នុងតំបន់ពោធិ៍ចិនតុង នោះគឺគម្រោង «ផាក លែន ពោធិ៍ចិនតុង»។
ជាមួយនឹងទីតាំងដ៏ល្អបំផុត ត្រឹមតែ២នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅចំកណ្ដាលទីក្រុងដែលមានចរន្តសេដ្ឋកិច្ចនិងពាណិជ្ជកម្មចម្រុះស្រាប់ គម្រោងផាកលែនពោធិ៍ចិនតុង នឹងជួយលើកកម្ពស់មុខមាត់តំបន់ពោធិ៍ចិនតុងឱ្យកាន់តែរីកចម្រើន ទាន់សម័យ និងមានភាពងាយ ស្រួលក្នុងការរស់នៅឬក៏ប្រកបអាជីវកម្មផ្សេងៗជាងគម្រោងណាៗទាំងអស់។
អ្វីដែលលេចធ្លោបំផុត គម្រោង ផាក លែន ពោធិ៍ចិនតុង ក៏មានសួនឧទ្យាន ផាក លែន ពោធិ៍ចិនតុង មានដើមឈើតូចធំចម្រុះពណ៌ ផ្តល់ជាម្លប់ត្រឈឹងត្រឈៃតាមដងផ្លូវ នាំមកនូវបទពិសោធន៍នៃការ រស់នៅប្រកបដោយផាសុកភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។
សម្រាប់ព័ត៌មានលម្អិតអំពីគម្រោងនេះ លោកអ្នកអាចអញ្ជើញទៅកាន់ការិយាល័យលក់ ជីប ម៉ុង លែន ណាមួយដែលនៅជិតលោកអ្នកបំផុតចាប់ពីថ្ងៃនេះតទៅ ឬក៏សាកសួរតាមរយៈលេខទូរសព្ទ 061997888 ។គេហទំព័រ៖ http://www.chipmongland.comឬឆាតជាមួយក្រុមការងារតាមតំណរភ្ជាប់៖ https://t.me/chip_mong_land ៕Ph