ភ្នំពេញ៖សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាដែលមាន ឧកញ៉ា ពុង ឃាវសែ ជាប្រធានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតុលាការទាំងបីរបស់កម្ពុជាគឺសាលាដំបូងកំពង់ចាម សាលាឧទ្ធរណ៍ភ្នំពេញ និងតុលាការកំពូល ដែលបានជួយរកយុត្តិធម៌និងភាពស្មោះត្រង់ដល់សមាគមចិនខ្មែរចិន ស្រុកជើងព្រៃខេត្តកំពង់ចាម ក្នុងសំណុំរឿងក្តីពាក់ព័ន្ធនឹងដីសាលារៀនខ្មែរចិន ងាង ជា។

ក្រៅពីថ្លែងអំណរគុណចំពោះតុលាការទាំងបី សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ក៏បានថ្លែងអំណរគុណជូនលោកមេធាវីគា អ៊ាវ និងសហភាតា ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ និងខិតខំប្រឹងប្រែងជួយការពាររឿងក្តីសាលារៀនខ្មែរចិន ងាង ជា រហូតទទួលបានជោគជ័យ។

សូមអានលិខិតថ្លែងអំណរគុណដូចខាងក្រោម៖