ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ បាន​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ នៃ​កម្មវិធី​ផ្សព្វផ្សាយ បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ការប្រែប្រួល​អាកាសធាតុ​។ កម្មវិធី​នេះ ដឹកនាំ​ដោយ​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត និង​ជានា​យក​អនុ​កម្មវិធី ASPIRE​។​

​ក្នុងឱកាស​នោះ មានការ​ចូលរួម​ពី​លោក កឹម ពង្ស​វីរៈ នាយករង​អនុ​កម្មវិធី ASPIRE ប្រធាន អនុប្រធាន​ផ្នែក​ជំនាញ ក្រោម​ឱវាទ​របស់​មន្ទីរ និង​មន្ត្រី​បរិស្ថាន ស្រុក​គោលដៅ ទាំង​៦​។ ជា​លទ្ធផល ការងារ​អនុវត្តបាន -​កំឡុងពេល​អនុវត្ត អនុ​កម្មវិធី ASPIRE របស់​មន្ទីរ​កសិកម្ម ខេត្តព្រះវិហារ ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២១ ក្នុង​ថវិកា​អនុម័ត​សរុប ២.៩៩៧.៥៣៧ ដុល្លារ​អាមេរិក បាន​ចំណាយ​សរុប ២.៣៧៧.៣២៥ ដុល្លារ​អាមេរិក និង​ថវិកា​នៅសល់ ៦២០.២១១ ដុល្លារ​អាមេរិក ដោយ​សម្រេចបាន​កសិក​រ​ទទួលផល ១០.៤៧១ គ្រួសារ ជាមួយ​នោះ​មាន​ស្ត្រី ៦.៣៥៦ នាក់​។ រៀបចំ​ជា​បណ្តុំ​អាជីវកម្ម ចំនួន ៩០ បណ្តុំ លើ​ប្រភេទ​ផលិតកម្ម ចំនួន ៨ មុខ ដូចជា បណ្តុំ​ឫស្សី -​ទំពាំង​ផ្អែម -​ស្វាយចន្ទី -​ដំឡូង​មី -​មាន់ -​គោ -​ត្រី -​កង្កែប និង​បន្លែ ដែលមាន​កសិករ ធ្វើ​ផលិតកម្ម ២.៤៣៧ គ្រួសារ​។ សាងសង់​ផ្ទះ​សំណាញ់ សម្រាប់​ដាំ​ដុះ​បន្លែ​សុវត្ថិភាព បាន​ចំនួន ១២ ខ្នង -​សាងសង់​អគារ​ប្រមូលផ្តុំ​កសិផល ចំនូ​ន ៨ ខ្នង​៕/V​