បន្ទាប់ពីជំងឺកូវីដ-១៩ បានស្ងប់ៈ វត្តផ្សារកណ្តាល ក្រុងប៉ោយប៉ែត សែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់មហាកុដិ
ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ បន្ទាប់ពីការរីករាលដាល ជំងឺកូវីដ-១៩ បានស្ងប់បន្តិច គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមូលមតិគ្នា ររៀបចំពិធីសែនក្រុងពាលី បញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដី សាងសង់មហាកុដិ ចំនួន ៤ ខ្នង និងសមិទ្ធផល មួយចំនួនទៀត នៅក្នុងវត្តរតនារាម (ហៅវត្ត ផ្សារកណ្ដាល) នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២១ នេះ។