ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ បន្ទាប់ពី​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ បាន​ស្ងប់​បន្តិច គណៈកម្មការ​អាចារ្យ និង​ពុទ្ធបរិស័ទ នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​មូលមតិ​គ្នា រ​រៀបចំ​ពិធីសែនក្រុងពាលី បញ្ចុះបឋមសិលា សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី សាងសង់​មហា​កុដិ ចំនួន បួន ខ្នង និង​សមិទ្ធផល មួយចំនួនទៀត នៅក្នុង​វត្ត​រតនា​រាម (​ហៅ​វត្ត ផ្សារកណ្ដាល​) នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ ២០២១​។​

​ពិធី​បញ្ចុះបឋមសិលា​សា​ង​សង់​មហា​កុដិ ចំនួន បួន​ខ្នង និង​សមិទ្ធផល មួយចំនួនទៀត នៅក្នុង​វត្ត​រតនា​រាម​នេះ មានការ​អ​ញ្ជេ​ី​ញ​ចូលរួម ពី​សំណាក់​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង ខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ព្រះ​សិរីរ​ក្ខិ​ត​វង្ស តែម ម៉ាច ព្រះចៅអធិកា​វត្ត​រតនា​រាម (​ផ្សា​កណ្ដាល​) និង​ជា​ព្រះរាជា គណ​:​ថ្នាក់​កិ​តិ្ត​យស និង​ជាទី​ប្រឹក្សា សម្ដេច​ព្រះមហា​សង្ឃរាជា​ធិបតី ទេព វង្ស សម្ដេច​សង្ឃរាជ​មហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​គណៈកម្មការ អាចារ្យវត្ត និង​ពុទ្ធបរិស័ទ ចូលរួម​។​

​លោក​អាចារ្យ ប្រាក់ សុភ៍​ត អនុប្រធាន​ម​ន្ទូ​ី​រ​ធម្មការ និង​កិច្ចការ​សាសនា ខេត្ត​បន្ទាយ​មាន ជ័យ បានរៀបចំ​ពិធី​បែប​សាសនា ដោយមាន​គ្រឿង​សក្ការៈ ក្នុង​ពិធីបួងសួង​ក្រុង​ពាលី ថ្វាយ​គ្រឿង​សក្ការៈ ដល់​ពពួក​ទេវតា ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ ក្នុងពេល​សាងសង់ ព្រមទាំង​អមដោយ​បទ​ភ្លេងពិណពាទ្យ ពិ​រោះ​រណ្ដំ​ចិត្ត​។​

​ព្រះ​សិរីរ​ក្ខិ​ត​វង្ស តែម ម៉ាច ព្រះចៅអធិការ​វត្ត​រតនា​រាម (​ផ្សា​កណ្ដាល​) មាន​សង្ឃដីកា​ថាៈ ដោយបាន​ចូលរួម​ពី អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ពិសេស​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត រួមទាំង ពុទ្ធបរិស័ទ ផង​នោះ កុដិ​ចាស់​ទ្រុឌទ្រោម លិច​ទឹក ក្នុង​រដូវវស្សា ត្រូវបាន​រុះរើ​ចេញ ចាក់ដី​បំពេញ​ទីធ្លា ព្រមទាំង​រៀបចំ​ពិធី បញ្ចុះបឋមសិលា សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី សាងសង់ មហា​កុដិ នាពេលនេះ​។

​ព្រះ​សិរីរ​ក្ខិ​ត​វង្ស តែម ម៉ាច មាន​សង្ឃដីកា បន្តថាៈ ក្រៅពី​មហា​កុដិ ក្នុង​ទីធ្លា​វត្ត ក៍មាន​ការកសាង​បន្ថែម​នូវ ពុទ្ធ​កៈ​បឋមសិក្សា (​សាលា​បាលី​) មាន​ទំហំ ២០ ម៉ែត្រ គុណ​នឹង ១២ ម៉ែត្រ កំពស់ ៣ ជាន់ របង​ក្បាច់​កងចក្រ ជុំវិញ​វត្ត ប្រវែង ៤០០ ម៉ែត្រ ស្រះ​មុជ្ជ​លិ​ន ទីប​ច្ឆា ផ្លូវ​បេតុង ១៧០ ម៉ែត្រ គុណ​នឹង ៨ ម៉ែត្រ ចាក់ដី​បន្ថែម ក្នុង​ទីធ្លា​វត្ត កសាង​ខ្លោងទ្វារ​ទាំង បួន​ទិស និង​ព្រះ​ពុទ្ធរូប ប្រាំ​ព្រះអង្គ និង​សមិទ្ធផល​សាសនា ជាច្រើន​ទៀត​។​

​ព្រះចៅអធិការ​វត្ត បាន​ផ្សព្វផ្សាយ និង​បិណ្ឌបាត ដល់​ញាតិ​ញោម ពុទ្ធបរិស័ទ ទាំង​ក្នុង និង ក្រៅប្រទេស គ្រប់ៗ​រូប ចូលរួម​ចាប់មគ្គផល តម្កល់​ក្នុង​ព្រះ​ពុ​ុ​ទ្ធ​សាសនា ទៅតាម​សទ្ធា ជ្រះថ្លា​រៀងៗ​ខ្លួន​។​

​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ ស្របតាម​ការអភិវឌ្ឍ រីកចម្រើន ប្រទេសជាតិ វិស័យ​ពុទ្ធចក្រ ក៍​ដូចជា អាណាចក្រ ត្រូវ​បាននិងកំពុង​អភិវឌ្ឍន៍ ពិសេស​ពិធីសែនក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ មហា​កុដិ និង​សមិទ្ធផល​ជាច្រើន​ទៀត ក្នុង​វត្ត​រតនា​រាម (​វត្ត​ផ្សា​កណ្ដាល​) អាច​ប្រែក្លាយ ជា​រមណីយដ្ឋាន ពុទ្ធសាសនា និង​ជា​ថ្នាល​បណ្ដុះ​ពុទ្ធិ ដល់​ភិក្ខុ នេន គ្រប់​ព្រះអង្គ ដែល​បាន​ចូលមក​សិក្សា ព្រះធម៌ ក្នុង​ទី​អារាម មួយ​នេះ​៕/V​