​ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ​មាន​ករណី​ភ្លើង​ឆេះ​ជង្រុក​ស្រូវ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ កុ​ត សេង​គី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កាប់​ចោរ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក កាលពី​យប់​ថ្ងៃទី​១១​ធ្នូ​។​អ្នកភូមិ ម្ចាស់​និង​សមត្ថកិច្ច​បញ្ជាក់ថា មូលហេតុ​ឆេះ​នោះ​ដោយសារ​ទុស្សេ​ខ្សែភ្លើង ។​

​សម្ភារ​ខូចខាត​រួមមាន​៖​ជង្រុក​ស្រូវ ទំហំ ៥​គុណ​នឹង​៦​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ,​ស្រូវ​មួយ​តោន ,​កង់​មួយ​និង​ចាន ឆ្នាំង ប្រើប្រាស់​រាល់ថ្ងៃ ។​សម្ភារ​ខាងលើ​ត្រូវបាន​ភ្លើង​ឆេះ​ខូចខាត​ទាំងស្រុង​។​

​ពលរដ្ឋ​រងគ្រោះ​ប្រាប់​សមត្ថកិច្ច​ថា ដោយសារ​យប់​ជ្រៅ ហើយ​ភ្លើង​ឆេះ​ខ្លាំង​ហើយ​ខ្លួន​ម្ចាស់​ជង្រុក និង​អ្នកជិតខាង ភ័យ​ស្លន់ស្លោ មិនបាន​រាយការណ៍​ដ​ល់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ក៏​នាំគ្នា​ពន្លត់​ដោយ​ខ្លួនឯង​៕​សរន​