ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក គីម ផៃ តំណាងលោកស្រី កែវ ណារី ម្ចាស់សណ្ឋាគារ ណារីស្វីត សិ្ថតនៅក្រុងបាវិត ខេត្តស្វាយរៀង នៅរសៀល ថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ ២០២១នេះ បាននាំអំណោយរបស់លោកស្រី យកមកចែក ជូនដល់អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស សរុបចំនួន ៥០ នាក់ ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រា ក្រុងស្វាយរៀង ខេត្ដស្វាយរៀង ។
លោក គីម ផៃ បានមានប្រសាសន៍ឲ្យដឹងថាៈ កន្លងមក ដោយមើលឃើញការលំបាក របស់អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ទាំងនោះ មានការខ្វះខាត ទើបលោកស្រី បានយកអំណោយ និងថវិកាមួយចំនួន មកចែកជូនដល់អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស ទាំងអស់ នៅពេលនេះ ហើយអំណោយទាំងអស់នេះ ពិតមែនតែមានចំនួនតិចតួចក៏ដោយ តែវាអាចជួយសម្រាល និងបានរំលែក ការលំបាកខ្វះខាត របស់អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស នៅក្នុងមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង ទាំងអស់ បានមួយរយៈ ខ្លីដែរ។
លោក គីម ផៃ ក៏បានសំណូមពរ ដល់អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស ទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ជាពិសេសត្រូវប្រកាន់ខ្ចាប់ នូវវិធានការរបស់ សុខាភិបាល (បីកុំ បីការពារ ពីរចូលរួម) ហើយត្រូវមានអនាម័យជានិច្ច ដើម្បីការពារនូវជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាត នៅលើពិភពលោក ក៏ដូចជា ប្រទេសកម្ពុជា។
អំណោយដែលនាំយកមកចែកជូន ដល់អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស និងមណ្ឌលកុមារ កំព្រានោះ រួមមានៈ អង្ករ១តោន ស្មើ៤០បេតូច ,មី ៥ កេសធំ ,ទឹកត្រី ១០ យួរ, ទឹកសុីអុីវ ១០យួរ , ត្រីខកំប៉ុង១០យួរ,សារុង, ភួយ សៀវភៅ, ប៊ិច និងថវិកា បីលានរៀល៕/V