អង្គប្រជុំវិសាមញ្ញៈ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី នឹងត្រូវជ្រើសតាំង ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច
ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការនាយក គណបក្សហ្វ៊ុនស៊ិនប៉ិច បានបើកអង្គប្រជុំវិសាមញ្ញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិគ្រោះពិភាក្សា រកមធ្យោបាយ សម្របសម្រួល ដោះស្រាយបញ្ហាផ្ទៃក្នុង និងត្រៀមបេក្ខភាព ដែលមានលក្ខណៈសម្បត្តិ ដើម្បីជ្រើសតាំង ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចថ្មី ជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់សោយព្រះទិវង្គត។