​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២១ បា​កសាង​សំណុំរឿង ប​ញ្ចូ​ន​ជនសង្ស័យ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ប្រាំ​នាក់ ទៅ​តុលាការខេត្ត បន្ទាប់ពី​ប៉ូលិស ក្រុង​សិរីសោភ័ណ បាន​បង្ក្រាប​។​

​លោក​វរសេនីយ៍ ស៊ី ឌី អធិការនគរបាល ក្រុង​សិរីសោភ័ណ បានអោយដឹងថាៈ ជនសង្ស័យ ទាំង​ប្រាំ​នាក់ ត្រូវ​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង បទល្មើស​គ្រឿងញៀន នៃ​អធិការដ្ឋាន បង្ក្រាបបាន កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១ នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​

​លោក​បាន​បន្តថាៈ មុខសញ្ញា​សង្ស័យ​ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារ​ញៀន ឃាត់ខ្លួន​បាន ចំនួន ប្រាំ​នាក់ ។ ក្នុងនោះ​មុខសញ្ញា​ជួញដូរ មួយ​នាក់​, មុខសញ្ញា​ប្រើប្រាស់ បួន​នាក់ ហើយ​សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង​ល្មើស រួមមាន ម្សៅ​ក្រាម​ស​ថ្លា ចំនួន ពីរ​កូន​ថង់​, ទូរស័ព្ទ ប្រាំ​គ្រឿង ម៉ូតូ​ពីរ​គ្រឿង និង​ឧបករណ៍ប្រើប្រាស់ មួយចំនួនទៀត​៕/V​