ដោយៈ អង្គរតូច / សៀមរាបៈ បើតាម​ព័ត៌មាន​បឋម បានឱ្យដឹងថា យុវជន វ័យ ១៣ ឆ្នាំ ម្នាក់ បាន​បាញ់​សម្លាប់ខ្លួន ក្នុង​បន្ទប់ទឹក ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​។​​ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៣ រសៀល ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ នៅត្រង់ចំណុច​ផ្ទះ ក្នុង​បន្ទប់ទឹក ស្ថិតក្នុង​ក្រុមទី​១២ ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​បើតាម​របាយការណ៍ របស់​សមត្ថកិច្ច បានបង្ហាញ​ថាៈ នេះ គឺជា​ករណី ធ្វើអត្តឃាត បាញ់សម្លាប់​ខ្លួនឯង ដោយ​អាវុធ ម៉ាក SIG SAUR លេខ​តួ 27 11U-S ចំនួន​មួយ គ្រាប់ ចំក្បាល​។ សព​អត្ដ​ឃាត​ជន ឈ្មោះ វឿន សុ​ី​ត​នី​ណា​ថា​ន់ ភេទ​ប្រុស អាយុ ១៣ ឆ្នាំ មុខរបរ​សិស្ស​។ អាវុធ ម៉ាក SIG SAUR នេះ ជា​អាវុធ​របស់​ឈ្មោះ អ៊ុយ ច​យ អាយុ ៤៨ ឆ្នាំ ត្រូវជា​ឪពុក​របស់ខ្លួន មុខរបរ កងរាជអាវុធហត្ថ ខេត្តសៀមរាប ។​

​របាយការណ៍ បង្ហាញ​ទៀតថាៈ តាម​ការឆ្លើយបំភ្លឺ​រប​ស់​ឪពុក ម្តាយ ជនរងគ្រោះ ជាម​នុស្ស មាន​ជំងឺ​បាក់​ទឹកចិត្ត​។ នៅក្នុង​ហេតុការណ៍ គេ​ឃើញ​លោក ព្រះរាជ អាជ្ញា អម​សាលាដំបូង ចុះទៅពិនិត្យ ហេតុការណ៍ ដោយផ្ទាល់​។ ទោះបីយ៉ាងណា ករណី​អត្តឃាត​កម្មនេះ កំពុង​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ នៅឡើយ​៕/V​