អនុប្រធាន​គណបក្ស​រាជធានី​ប្រាប់​ពលរដ្ឋ​ថា​៖​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​សន្យា​ធ្វើ​មិនមែន​សន្យា​ខ្យល់​ទេ​សូម​ជឿទុកចិត្ត​ចុះ​

1046
ចែករម្លែក

 

ដោយ៖រ៉ាម៉ន
​ភ្នំពេញ​៖​លោក​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ក្នុង​បុរី​សន្តិភាព​២​ក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ​ថា​៖​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​សន្យា​ធ្វើ​មិនមែន​សន្យា​ខ្យល់​ទេ​សូម​ជឿទុកចិត្ត​ចុះ​។​
​លោក ឃួ​ង ស្រេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​បានបញ្ជាក់​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០១៨​នេះ ក្នុងពេល​លោក​រួមជាមួយ​អាជ្ញាធរ​ដែនដី និង​ក្រុមការងារ​មួយចំនួនទៀត បាន​អញ្ជើញ​ទៅ​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង ស្តាប់​សំណូមពរ ប្រជាពលរដ្ឋ​ក្នុង​បុរី​សន្តិភាព​២​ក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​ផ្សារភ្ជាប់​ទៅនឹង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​បង្កើន​នូវ​ភាព​ស្និត​ស្នាល​ជាមួយ​ប្រជាពលរដ្ឋ ។
​ក្នុងឱកាស​ជួប​ជាមួយ​ប្រជាពលរដ្ឋ​សហគមន៍​បុរី​សន្តិភាព​២​នៅ​សង្កាត់​ចោមចៅ​ទី​២​លោក​ឃួ​ង​ស្រេង បាន​ជំរាប​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ស្វា​គម​ន៏​លោក​ដោយ​ភាព​ជឿជាក់ថា​៖​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​សន្យា​ធ្វើ មិនមែន​សន្យា​ខ្យល់​នោះទេ​។​ជាក់ស្តែង​យើង​បាន​កសាង​សមិទ្ធផល​ជាច្រើន​បំពេញ​តាម​តំរូវការ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅទីនេះ​ដែល​ពីមុន​តំបន់​នេះ​គ្មានអ្វី​ទាំងអស់​។​រហូតមកដល់​ឥឡូវ​បងប្អូន​មានផ្ទះ​សំបែង​រស់នៅ​សមរម្យ​,​មាន​ទីផ្សារ​,​មាន​ប្រព​ន្ធ័​ទឹក​,​ភ្លើង​រដ្ឋ​ប្រើប្រាស់ មាន​សេវា​រថយន្តក្រុង និង​សេវា​សុខភាព​ជាដើម​។​លោក​អនុប្រធាន​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ខិតខំ​ធ្វើយ៉ាងណា​បង្កើត​ប៉ុ​ស្ត៏​សុខភាព​មួយ​ឲ្យ​បាន​នៅទីនេះ​ដោយ​ឲ្យ​សហគម​ផ្តល់​ផ្ទះ​២​ល្វែង​សំរាប់​បង្កើត​ប៉ុ​ស្ត៏​សុខភាព​នេះ​នៅ​ចំ​កណ្តាល​សហគម​ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​យើង​មក​ទទួល​សេវា​សុខភាព​។​លោក​ក៏បាន​ណែនាំ​ឲ្យ​មានការ​ចាក់សាប និង​ដាក់​ប្រព​ន្ធ័​លូ​នៅ​ចំណុច​ចំណត​រថយន្តក្រុង​ឲ្យ​បានល្អ​ប្រសើរ​ផងដែរ​។​
​ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក ឃួ​ង ស្រេង ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធ​បោះឆ្នោត​សូម​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅ​ថ្ងៃទី​២៩​កក្កដា ឆ្នាំ​២០១៨​ខាងមុខ​ដើម្បី​ផ្តល់​ឧិ​កាស​ជូន​សម្តេច​តេ​ជោ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ន៏​រីកចំរើន​ខ្លាំងក្លា​បន្តទៀត​។​
​គួរ​បញ្ជាក់ដែរថា​៖​សហគម​ន៏​សន្តិភាព​២ មាន​សហគម​ប្រជាពលរដ្ឋ​ចំនួន​៨​សហគម​ស្មើនឹង​២៥៥០​គ្រួសារ​ដែល​ភាគច្រើន​បងប្អូន​ប្រកប​របរ​លក់ដូរ​,​សេវាកម្ម និង​កម្មករ​រោងចក្រ​។​បងប្អូន​ទាំង​ជាង​២​ពាន់​គ្រួសារ​នេះ​ភាគច្រើន​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​បែប​មិន​រៀបរយ​ចេញពី​សហគម​ដីក្រហម​,​សហគម​បឹងកក់ និង​១​ផ្នែក​ទៀត​មកពី​ប្រភព​ផ្សេងៗ​តាំងពី​ឆ្នាំ​២០០៦,២០០៩ និង​ឆ្នាំ​២០១០៕