ដោយៈ សាត​ចាន់​បុត្រ / មណ្ឌលគិរីៈ ជនជាតិខ្មែរ ម្នាក់ វ័យ​ជាង ៣០ ឆ្នាំ បាន​ត្រូវ យោធា​ព្រំដែន​វៀតណាម ចាប់ខ្លួន អម​ជាមួយ​គ្រឿងញៀន ជិត មួយ​គីឡូក្រាម កាលពី​វេលា​ម៉ោង ២ និង ៤៥ នាទី រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ ។​

​ព័ត៌មាន​បឋម ដែល​ទទួលបាន​ពី​សមត្ថកិច្ច​ព្រំដែន​កម្ពុជា បានឱ្យដឹងថាៈ ជនសង្ស័យ រូបនោះ ត្រូវ​យោធា​វៀតណាម ប៉ុស្តិ៍​៧៨៩ ចាប់បាន ពេល​ឆ្លងដែន​ពី​កម្ពុជា ទៅ​វៀតណាម តាម​ច្រករបៀង ងាំ​បា​វេ ដោយ​ផ្ទុក​គ្រឿងញៀន ចំនួន ១០ កញ្ចប់​ធំ ក្នុង​ថង់​ពណ៌​ខ្មៅ ស្មើនឹង ៩,៨៨ ក្រាម​។ ជនសង្ស័យ បាន​ត្រូវគេ​បញ្ជាក់ថា ឈ្មោះ ពេ​ជ្យ ផាន់​ណា អាយុ​៣៧​ឆ្នាំ ជា​ជនជាតិខ្មែរ រស់នៅ​ភូមិ​ឡាប៉ាខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​យោធា​ប៉ុស្តិ៍​៧៨៩ ប​ញ្ជួ​ន​ទៅ​ខេត្ត​ប៊ិ​ញ​ហ្វឿ​ក ប្រទេស​វៀតណាម ដើម្បី​បន្ត​ការសាកសួរ​៕/V​