​ស្ត្រី​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​គេ​សន្និដ្ឋានថា​អាច​គាំងបេះដូង​

1148
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ស្ត្រី​ក្រីក្រ​ម្នាក់​គេ​សន្និដ្ឋានថា​អាច​គាំងបេះដូង​ស្លាប់ចោល​ម្តាយ​ក្នុង​បន្ទប់​ជួល​ដែល​ធ្លាប់​រស់នៅ​រយៈពេល​៦​ឆ្នាំ​មកហើយ​។ ការភ្ញាក់ផ្អើល​នេះ​នៅ​ខាងក្រោយ​ក្រុមហ៊ុន​អ៊ឹង រិទ្ធី គ្រប់ ស្ថិតក្នុង ភូមិ សន្សំ​កុសល ទី​១ សង្កាត់ បឹងទំពន់​ទី​១ ខណ្ឌ មានជ័យ​កាលពី​កាលពី​វេលា​រសៀល​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៨ ។​

ស្ត្រី​ដែល​គាំងបេះដូង​ស្លាប់​មានឈ្មោះ​លី​នី សា​បេ​ត ហៅ​និ​ច​ជនជាតិខ្មែរ មាន​អាយុ​៣៧​ឆ្នាំ មុខរបរ ធ្វើការ​នៅ​ហាង​ផឹកស៊ី មួយកន្លែង មាន​ប្តី ហេងស៊យ ជួន​មក ជួន​អត់ ស្នាក់នៅ​បន្ទប់​ជួល លេខ​C ០៦ ផ្លូវ​លេខ 8 BT ភូមិ សន្សំ​កុសល​ទី​១ សង្កាត់​បឹងទំពន់​ទី​១​។ ម្តាយ​មានឈ្មោះ​អ៊ុន សារ៉ន រស់នៅ​ម្តុំ​ផ្សារ​ដេប៉ូ​។​

​អ្នក​នៅ​ជិត​បន្ទប់​របស់​ជនរងគ្រោះ​បាន ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​(​សព​) បាន​ដេក​តាំងពី​យប់​ថ្ងៃទី​២​មកម្ល៉េះ​រហូតដល់​ម៉ោង​៩​ព្រឹក​រូបគាត់​បាន​ហៅ​ជនរងគ្រោះ​ហូបបាយ​។​តែ​មិន​ឆ្លើយ​រូបគាត់​ស្មានតែ​ដេកលក់​ក៏​ដើរទៅ​បន្ទប់​វិញ​រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់ គាត់​ក៏​មក​ហៅ​ម្តងទៀត ក៏​មិន​ឆ្លើយ​ហើយ​គាត់​ក៏​ដើរទៅ​បន្ទប់​វិញ​ក៏​ហូបបាយ សម្រាក​។​ដល់​ម៉ោង​៤​ល្ងាច​រូបគាត់​សង្ស័យ​ក៏​ហៅ​អ្នកជិតខាង​ព្រមទាំង​ម្ចាស់ផ្ទះ​មក​គាស់​ទ្វារ​មើលឃើញ​ដេកស្លាប់​បាត់ទៅហើយ ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ជាបន្ទាន់ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​និង​បញ្ជាក់ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​និង​បានប្រគល់​សព​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ទឹកថ្លា​៕S/

​ស្ត្រី​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​គេ​សន្និដ្ឋានថា​អាច​គាំងបេះដូង​