ដោយ : ភ្នំស្វាយ /បន្ទាយមានជ័យ:នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ និងដោះស្រាយកិច្ចការសំខាន់ៗមួយចំនួនប្រចាំខែធ្នូ។

កិច្ចប្រជុំមានរបៀបវរៈសំខាន់ៗមួយចំនួន៖១.ត្រួតពិនិត្យលទ្ធផលការងារស្រាវជ្រាវការទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងត្រៀមដាំដើមឈើកូនឈើឡើងវិញនៅ ដីតំបន់២តំបន់៣ដែលបានប្រមូលមកជាទ្រព្យសម្បត្តិរដ្ឋវិញ,២.ប្រជុំត្រៀមរៀបចំការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ នាថ្ងៃទី២៧ -២៨ខែធ្នូខាងមុខនេះ៣.ត្រៀមលក្ខណៈរៀបចំកម្មវិធី សម្ពោធផ្លូវជាតិលេខ៥ នាពេលខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន។

លោកអភិបាលខេត្តបន្ទាយមានជ័យបានថ្លែងការកោតសរសើរដល់មេបញ្ជាការស្នងការកងកម្លាំងទាំងបីគ្រប់កងឯកភាពថ្នាក់ដឹកនាំមន្ទីរអង្គភាពក្រុង/ស្រុកបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចការងារដោះស្រាយបញ្ហាមួយចំនួនប្រកបដោយស្មារតីទទួលខុសត្រូវ លទ្ធផលល្អប្រសើរ៕សរន