ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបបង្ហាញនូវបំណងក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមាន ស្រាប់ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿនជាពិសេសតភ្ជាប់ទិសដៅពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុនិងទិសដៅពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត និង បន្ថែមខ្សែផ្លូវដែកថ្មីពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាបឆ្ពោះទៅខេត្តកំពង់ធំនិងរាជធានីភ្នំពេញនិងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតព្រំដែនប្រទេសវៀតណាម។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាសនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ១៦ ខែធ្នូនេះថា៖«រាជរដ្ឋាភិបាលកម្ពុជានឹងពិនិត្យលទ្ធភាពសិក្សាក្នុ្ងងការអភិវឌ្ឍផ្លូវ ដែកកម្ពុជាដែលមានស្រាប់ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿនជាពិសេសតភ្ជាប់ទិសដៅពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ និងទិសដៅពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែតនិងបន្ថែមខ្សែផ្លូវដែកថ្មីពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាបឆ្ពោះទៅខេត្តកំពង់ធំនិងរាជធានីភ្នំពេញ និង ខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាមដើម្បីកាត់បន្ថយការកកស្ទះចរា ចរណ៍និងបង្កើនសមត្ថភាពការដឹកជញ្ជូនសំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម » ។នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ទីស្តីការគណៈ រដ្ឋមន្រ្តី ៕