មនុញ្ញ​, មនោ​, មនសិការ​, មាតិកា​, មុទ្រា​, មួរ​, មួ​,មុទ្ធាភិសេក, មូរ​, មុន​, មិន​, ម៉ាស៊ីន​, មណ្ឌល​

2626
ចែករម្លែក

​មនុញ្ញ មៈនុញ ឬ​មនុញ​-​ញៈ​បា​. សំ​. ( ន​. ) (​មនោ​ជ្ញ​) ដែលជា ទី​គាប់ចិត្ត​, គាប់​អធ្យាស្រ័យ​, ល្អ​, ប្រពៃ …​។ មនុញ្ញផល (–​ញៈ​–) ផល​ជា ទី​គាប់ចិត្ត​។ មនុញ្ញភាព​ភាពជា​ទី ពេញចិត្ត​, សេចក្តី​ពេញចិត្ត​, ការ​ត្រូវ ចំណុចចិត្ត​។ មនុ​ញ្ញោ​ភាជន​ភោជន​ជា ទី​គាប់ចិត្ត​, អាហារ​ឆ្ងាញ់​ពីសា​។​
​ ​
មនោ មៈ​-​បា​., សំ​. ( ន​. ) (​ម្ព​ន​, មន​ស៊​) ចិត្ត​។​មនោគតិ​ដំណើរ របស់​ចិត្ត​, ដំណើរ​ប្រព្រឹត្តទៅ នៃ​ចិត្ត សេចក្តីប្រាថ្នា​, បំណង​, ដំណើរ​ដែល ចិត្ត​គ្មាន​នឹក​សោះ ស្រាប់តែ​បណ្តាល​ឱ្យឃើញ​ជា​ផ្នូល​។ មនោទ្វារ​ទ្វារ​ចិត្ត​, ផ្លូវចិត្ត​។ មនោមនះ (​ម្នោម្នះ​) មានះ ក្នុង​ចិត្ត​, ចិត្ត​ដែលមាន មានះ​, ចិត្តរ​និង រនាំង , មនុស្ស​មនោមនះ គឺ​មនុស្ស រឹងត្អឹង​, មនុស្ស​និង​រនាំង (​ព​. កា​. សរសេរ​ជា​ម្នោម្នះ​ក៏បាន​) ។ មនោម័យ (​មៈនោមៃ​) ដែល​សម្រេច​អំពី ចិត្ត​, ខ្មែរ​ប្រើពាក្យ​នេះ​សំដៅ​សេចក្តី​ថា “​ដែល​សម្រេច បាន​ដូច​ចិត្ត​, ឆាប់​ទាន់​ចិត្ត​” ជា​ពាក្យ​ហៅ​សេះ ដែល​លឿន​ឆាប់ ទាន់​ចិត្ត , សេះ​មនោម័យ​, សេះ​សិន្ធព មនោម័យ​។​
​ ​
​មនសិការ មៈនៈសិកា​រ៉ៈ​ឬ​–​កា​បា​. ( ន​. ) ការធ្វើ​ទុក​ក្នុង​ចិត្ត​, ការ កំណត់ទុកក្នុង​ចិត្ត​, ដំណើរ​យក ចិត្ត​ទុកដាក់​៖ ធ្វើ​មនសិការ​, មាន​មនសិការ​, រៀនសូត្រ​ដោយ​មនសិការ ។ មនសិកា រោ​បាយ (​មៈនៈ​–) ន​. (​បា​. ម្ព​ន​សិ​ការ + ឧបាយ​) ឧបាយ​ដែល​កំណត់​ក្នុង ចិត្ត​។​
​ ​
​មាតិកា បា​.,​សំ​. ( ន​. ) (​មាត​ឫ​កា​) ប្រឡាយ​, ផ្លូវទឹក​។ ឧទ្ទេស​, មេបទ​គឺ​មេ​សេចក្តី​ដែល ឱបក្រសោប ចំនួន​និទ្ទេសបទ​ឱ្យ​ឋិត​នៅក្នុង​អំណាច ខ្លួន (​ទុកដូចជា​មាតា​ដែលជា​មេបន្ទុក របស់​កូន​) ខ​សំខាន់​, គោល​សង្ខេប​៖ មាតិកា​ទី​១ មាន​និទ្ទេសបទ​៤, ទី​២​មាន ៥…, មាតិការឿង​, មា​តិ​តាធ​ម៌់ ចូរ​លើក យក​មាតិកា​ធម៌​មួយៗ​មក​អធិប្បាយ​ឱ្យ ពិស្តារ​។​
​ ​
​មុទ្រា មុត​-​ទ្រា​សំ​., បា​. ( ន​. ) (​មុ​ទ្ទា​) ត្រា​, ចិញ្ចៀន​, ចិញ្ចៀន​ត្រា​, ពុម្ព​, ការបោះពុម្ព​, គ្រឿង សម្គាល់​។ កាយ​មុទ្រា​បែបបទ​នៃ​រាងកាយ​មាន​លើក ឬ​វាស​ដៃជើង​ជាដើម​។ រាជមុទ្រា ព្រះ​លញ្ឆករ គឺ​ត្រា​សម្រាប់​ក្សត្រ​ទ្រង់ រាជ្យ (​ត្រា​ផែនដី​) ។​
​ ​
មួរ ( ន​. ) ស្រូវ​ដែល​ដុះ​ពី គ្រាប់​ជ្រុះ​ក្នុង​ស្រែ​តាំងពី​ខែ​ចម្រូត​ ៖ ដក​មួរ​ស្ទូង​ត្រពាំង​, ស្រូវ​មួរ​។ ព​. ប្រ​. ស្រែមួរ​បុណ្យ​សំណាង​ចាស់ គឺ​បុណ្យ ដែល​បាន​កសាង​ទុក​មកពី​ព្រេងនាយ ឬ​ចំណេះវិជ្ជា​ចាស់ គឺ​ចំណេះ​ដែល​បាន រៀន​ចេះ​មក​យូរហើយ​។ ព​. ទ​. បុ​. រក្សា​តែ​ស្រែមួរ​រក្សា​តែ​ចំណេះវិជ្ជា ចាស់​កុំឱ្យ​វិនាស​។ សង្ឃឹម​តែ​ស្រែមួរ សង្ឃឹម​តែ​បុណ្យ​សំណាង​ចាស់​ឬ​សង្ឃឹម តែ​ចំណេះវិជ្ជា​ចាស់​។​
​ ​
​មួ ស​. ( កិ​. ) (​ម្វ័​អ​. ថ​. មួ ប្រើ ជា​គុ​. “​ដែល​ងងឹត​, ឈ្លប់​, មិន​ច្បាស់​-​លាស់​, …”) ក្នាញ់​, ខឹង​ខ្វល់​ក្នុង​ចិត្ត​៖ មួចិត្ត​, នាំឱ្យ​មួ​។ មួម៉ៅ (​ស​. ម្វ័​មៅ​អ​. ថ​. មួម៉ៅ​ប្រើ​ជា​កិ​. “​ស្រវឹង​ជ្រប់​, វង្វេង ស្មារតី​, …”) ខឹង​ក្នាញ់​, ក្តៅ​ក្តួល​, ខឹង ដាលវ៉ាល​៖ ចេះតែ​មួម៉ៅ​ឥត​ស្រាក​, មួម៉ៅ​ក្តៅចិត្ត​។ មួហ្មង​ខឹង​ក្នាញ់​ល្អក់​ចិត្ត​។​
​ ​
​មូរ ( កិ​. ) ចាប់​បង្វិល​ឱ្យ​កើត ជា​របុំ​៖ មូរកន្ទេល​, មូរត្បាញ​។ ប្រមូល ថ្នាំជក់​ឱ្យ​កើតជា​បារី​ ៖ មូរបារី​។ ចាប់ សំពត់​លាត់​ត្រឡប់​មុខ​ប្រមូល​ចូលក្នុង ច្រើន​ស្រទាប់​៖ មូរដៃអាវ​, មូរជើងខោ​។ ន​. ឈ្មោះ​ក្តារ​ជា​គ្រឿង​តម្បាញ សម្រាប់ មូរ​អន្ទង​៖ ក្តា​រមូរ​។ មូរនប​កិ​. វិ​. (​ព​. ប្រ​.) ដែល​រមៀល ផ្កាប់ផ្ងារ​ប្រមូល​ដូច គេ​ចូលក្នុង​នប​ប្រមៀល​ខ្លួន​ ៖ ដួល​មូរ នប​ពពូន​លើ​គ្នា​។ មូរមុខ​គុ​. ដែលមាន អៀនខ្មាស​ខ្មូរ​មុខ​ឬ​ដែល​រួញ​ខ្វេរ​មុខ​មិន ហ៊ាន​ចូល​ទៅរក​អ្នកដទៃ ឬ​មិន​ហ៊ាន ស្តី​និយាយ​៖ ក្មេង​មូរមុខ​, មនុស្ស​មូរ មុខ​។​
​ ​
​មុទ្ធាភិសេក មុត​-​ធា​ភិ​សែក បា​., សំ​. ( ន​. ) (​មុ​ធ៌​ន + អភិ​កេ​) ការ ស្រោច​ទឹក​លើ​មុទ្ធា គឺ​ការ​ស្រោច​ទឹក​ក្លស់ ទឹក​ស័ង្ខ​លើ​ព្រះ​សិរស៍​នៃ​ក្សត្រ​ឱ្យ​ពេញទី ជា​ស្តេច​ទ្រង់​រាជ្យ​៖ ទ្រង់​បាន មុទ្ធាភិសេក ក្នុង​ឆ្នាំ​… ។​
​ ​
​មុន ( កិ​. វិ​. ) ដែល​កើត​, មាន​, ដល់​, ផ្តើម​, ស្ថិតនៅ​ជាដំបូង​ឬ​ជាដើម​គេ , កើតមុន​, ដល់​មុន​, ជាមុន​, មុនគេ​។ ព​. ផ្ទ​. ក្រោយ​, បន្ទាប់​។ ( ន​. ) ឈ្មោះ​រោគ កើត​នៅត្រង់​មុខ​មនុស្ស​ដោរ​ចេញ​ជា កន្ទួល​មាន​គ្រាប់​, មាន​ពីរ​យ៉ាង គឺ​មុន ខ្សាច់​មុន​ល្អិតៗ​គ្រាប់​តូចៗ​ស្រដៀង​នឹង គ្រាប់​ខ្សាច់​ល្អិត ឬ​គ្រាប់​ស្មៅ​, មុនដំបូក មុន​ដែល​ដោរ​ជា​កន្ទួល​ធំៗ​មាន​គ្រាប់ និង​ខ្ទុះ​ឈាម​ស្រដៀង​នឹង​បូសទ្រនិច​៖ កើតមុន​ពេញមុខ​កើតមាន​រោគ​មុន ពេញ​ដាស​នៅមុខ​។​
​ ​
មិន ( និ​. ) ពាក្យ​និបាត​ជា បដិសេធ​សម្រាប់​និយាយ​នាំមុខ​កិ​., គុ​. ឬ​កិ​. វិ​. មាន​សេចក្តី​ថា “​ពុំ​, ឥត​”៖ មិនកើត​, មិនឃើញ​, មិនដឹង​, មិនធំ​, មិនតូច​, មិនល្អ​, មិនអាក្រក់់ មិនឆាប់​, មិនយូរ​, មិនយឺត​, មិនលឿន​៘ មិនជា​ពុំជា​។ មិនជាបើ​, មិនសមបើ​, មិនសមបីបើ​ពុំជាបើ​, ពុំសមបើ​, ពុំ​សម បី​បើ​៘ (​ម​. ព​. ពុំ​ផង​) ។ ក្នុង​សង្កាត់ សេចក្តី​ជា​បដិសេធ​នីមួយ​, កាលណា បើ​ប្រើពាក្យ​មិន​, ពុំ​ឬ​ឥត​នេះ​ជា​ខាងដើម ហើយនឹង​ប្រើពាក្យ​ថា​ក៏​ទេ​នេះ​ជា​ខាង ចុង​ផង​ពុំបាន​ឡើយ​, ដូចជា​៖ ខ្ញុំ​មិន ដែល​បានឃើញ​ក៏​ទេ​, ពុំដែល​បានឮ ក៏​ទេ​, ឥត​ដែល​បានដឹង​ក៏​ទេ​ប្រើ​យ៉ាង នេះ​ពេញ​ជា​ខុស​ទាំងស្រុង ព្រោះ​ត្រឡប់ ក្លាយ​សេចក្តី​មិនមែនជា​បដិសេធ​ទៅ វិញ​, ត្រូវ​ប្រើពាក្យ​ទេ​, ឡើយ​ឬ​សោះ​នេះ វិញ​៖ ខ្ញុំ​មិនដែល​បានឃើញ​ទេ​, ពុំដែល បានឮ​ឡើយ​, ឥត​ដែល​បានដឹង​សោះ​។​
​ ​
​ម៉ាស៊ីន បារ​. ( ន​. ) (​ចាំ​ហិ​នេ​) គ្រឿងចក្រ​, គ្រឿងយន្ត​, យន្ត​៖ ម៉ាស៊ីនកប៉ាល់​, ម៉ាស៊ីនកិនស្រូវ​, ម៉ាស៊ីន ទឹក​, ម៉ាស៊ីនភ្លើង​, ម៉ាស៊ីន​បោះ​កប្បាស​, ម៉ាស៊ីនរថយន្ត​៘ (​ច្រើន​ហៅ​ក្លាយ ថា​ម៉ាស៊ីន​ឬ​ម៉ាស៊ីន​) ។​
​ ​
​មណ្ឌល មន់​-​ឌ​ល់​សំ​. បា​. (​ន​.) រង្វង់​មូល​, ទី​ដែលមាន​សណ្ឋាន​មូល​៖ មណ្ឌលកីឡា​, មណ្ឌលប្រណាំងសេះ​, វង់​ឬ​ដួងព្រះអាទិត្យ​ឬ​ព្រះចន្ទ្រ​៖ មណ្ឌល ព្រះចន្ទ្រ​, មណ្ឌលព្រះអាទិត្យ​។ ទី​, ទីប្រជុំ​, តំបន់​៖ មណ្ឌលបោះឆ្នោត ខែត្រ​, ដែន​…​។ ម​. ព​. បរិមណ្ឌល​ផង​។ ទី​រួម ខេត្ត​ក៏​ហៅ​មណ្ឌល​បានដែរ ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​

ទីតាំងផ្សាយពាណិជ្ជកម្ម