មន្ត្រីនគរបាលជាតិពីររូបនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដែលជាប់ពាក់ពន្ធ័នឹងការកាន់កាប់ព្រៃលិចទឹក ត្រូវបានឃាត់ខ្លួនជាផ្លូវការដោយអង្គភាពប្រឆាំងអំពើពុករលួយ។។ជនជាប់សង្ស័យគឺ ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ជាស្នងការរងនគរបាលខេត្ត និង វរសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យ អន្តរាគមន៍និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។អ្នកទាំងពីរត្រូវបាននាំខ្លួនមកកាន់អង្គភាពប្រឆាំងអំពើពុករលួយកាលពីព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១៕