ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្ស និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានខេត្តព្រះស៊ីហនុ បានបបញ្ជាក់ ថាៈ គណបក្សប្រជាជនកម្ពុជា មិនប្រកាន់និន្នាការ នយោបាយឡើយ ហើយនរណា ក៏អាចមករួមរស់ ជាមួយបានគ្រប់គ្នា។ លោក ក៏បានកោតសរសើរ នូវការសម្រេចចិត្ត ដ៏ត្រឹមត្រូវ របស់បងប្អូន ដែលជាសមាជិកថ្មី ដែលបានមករួមរស់ជីវភាព នយោបាយ ជាមួយ គណបក្ស ប្រជាជនកម្ពុជា។ គណបក្សប្រជាជន គឺជាគណបក្ស មានចិត្ត និងបេះដូងទូលាយ និងជាគណបក្ស ជ្រោងទង់សាមគ្គីភាព និងឯកភាពជាតិ។