ដោយៈ​សុផល​/ភ្នំពេញ​៖​រយៈពេល​១១​ខែ​ពី ​ខែមករា ​ដល់ ​ខែវិច្ឆិកា ​ឆ្នាំ​២០២១ ទំហំ​ទឹកប្រាក់​នៃ​ការ នាំចេ ញ​-​នាំចូល​របស់​សហគ្រាស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ ទទួលបាន​២០០១​លាន​ដុល្លារ​អាមេរិក​កើនឡើង​៤០,០៣%​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លងទៅ​។​ជាពិសេស​នៅ​ខែ វិច្ឆិកា ​ឆ្នាំ​២០២១​នេះ​ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ​-​នាំចូល​របស់​សហគ្រាស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ទទួលបាន​២០០​លាន​ដុល្លារ​អាមេរិក​។​នេះ​បើ​យោងតាម​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះ សីហនុ​។​

​ដោយឡែក​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការលើកកម្ពស់​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​កំរិត​២.០​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការចុះហត្ថលេខា និង​ការសម្ពោធ​បើក​តាម​ប្រព័ន្ធ​អន​ឡាញ​នូវ​គម្រោង​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ឧស្សាហកម្ម អប់រំ និង​សកម្មភាព​វប្បធម៌​នៅ​សាលាខេត្ត​ព្រះសីហនុ​ ​លោក​អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌី​ម៉​ង់​បាន​ថ្លែងឱ្យដឹងថា​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បង្កើត​ការងារ​ជិត​៣០,០០០​កន្លែង រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​មួយកំរិត ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​ខេត្ត​។​

 

​ចំណែក​នៅ​កន្លែង​ប្រជុំ​នៅ​ក្រុង​វូ​ស៊ី​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​អន​ឡាញ​ដែរនោះ លោក​LI JUN អនុប្រធាន​នៃ​គណៈកម្មការ​កំណែរទម្រ​ង់ និង​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ បាន​ថ្លែងថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​គឺជា​និមិត្តសញ្ញា នៃ​ការកសាង​គ​ក្រោង​នៅ​ចំណុច​បប្រស​ព្ទ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​របស់​ខេត្ត​ជាំ​ង​ស៊ូ ​។​ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​បាន​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្តែង​ដល់​បុគ្គលិក​ កម្មករ​របស់ខ្លួន និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​សេដ្ឋកិច្ច​ពិសេស​។​

២៨​ថ្ងៃមុន ក្នុង​កិច្ចប្រជុំ​សន្ទនា​លើក​ទី​៣​ស្តីពី​ការកសាង​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហន​បានទទួល​ការវាយតម្លៃ​និង​កោតសរសើរ​យ៉ាងខ្ពស់ បាន​បង្កើន​ទំនុកចិត្ត​ដល់​ម្ចាស់​ភាគហ៊ុន​កម្ពុជា​និង​ចិន​។​នៅ​ឆ្នាំ​២០០៧ ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ប្រកាន់ ខ្ជាប់​នូវ​ទស្សនៈ​មួយ​ថា “​ធ្វើយ៉ាងណា​ឱ្យ​តំបន់​នេះ​មានបាន និង​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​ដែល​រស់នៅ​ទីនេះ​មាន​ជីរ​ភាពប្រសើរឡើង​”​។​ដោយ​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​នេះ ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ក៏បាន​មក​អភិវឌ្ឍ​នៅលើ​ទឹកដី​ដែល​គ្មាន​ទឹក គ្មាន​ភ្លើង និង​គ្របដណ្តប់​ដោយ​ព្រៃឈើ ។​ដោយមាន​ការចូលរួម​ពីក្រុមហ៊ុន ហ៊ូ ដូ គ្រុប និង​សហគ្រាស​ទីក្រុង ហ្វូ ស៊ី សហការគ្នាជាមួយ លោក ឡាវ ម៉េង​ឃិន ក្នុង​ការកសាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុរយៈពេល​១៤​ឆ្នាំ​ក្រោយមក តំបន់សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​នុ​ក៏​ក្លាយជា​កន្លែង​ដែលមាន​អគារ​រោងចក្រ​ជាច្រើន មាន​អគារ សិក្សា មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​ច្បាប់ បណ្ណាល័យ និង​កន្លែង​ប្រកប​អាជីវកម្ម​។​គិត​មកដល់​ពេល បច្ចុ ប្បន្ន​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​សហគ្រាស​ចំនួន​១៧០​ចូលមក​បោះទីតាំង​។​ដោយសារ​ការ គ្រប់ គ្រង​ជំងឺ​កូ​វីដ​១៩​មាន​ប្រសិទ្ធិភាព តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មាន​វឌ្ឍនភាព​ដ៏​គួរឱ្យ​កត់ សម្គាល់​។​

​ការរីកលូតលាស់​រប​ស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​រវាង​ទីក្រុង​វូ​ស៊ិ ខេត្ត​ជាំ​ង​ស៊ូ និង​ខេត្ត​ព្រះសីហនុ​។​បាន​ជំរុញ​ការបើក​ជើង​ហោះហើរ​ត្រង់​ពី​ក្រុង​វូ​ស៊ី​ទៅ​ខេត្ត​ព្រះសីហនុ​។​នៅក្នុង​កិច្ចប្រជុំ​ថ្ងៃទី​១៧​ទីក្រុង​វូ​ស៊ី​និង​ខេត្ត​ព្រះសីហនុ​បាន​បើក​ដំណើរការ​គម្រោង​ថ្មី​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន ដូចជា​គម្រោង​សេវា​ពិគ្រោះ​យោបល់​ពី​ចម្ងាយ​សម្រាប់​ប៉ុស្តិ៍​សុខភាពក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ជាដើម។​តំបន់​​​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ប្តេជ្ញា​ថា នឹង​ធ្វើជា​គម្រោង នៃ​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​ដែលមាន​សន្ទុះ​អភិវឌ្ឍ​ខ្លាំង​៕PH