រយៈពេល១១ខែពីខែមករា ដល់ខែវិច្ឆិកាឆ្នាំ២០២១ ទំហំទឹកប្រាក់នៃការនាំចេញ-នាំចូលរបស់សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុទទួលបាន២០០១លានដុល្លារអាមេរិកកើនឡើង៤០,០៣%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។ជាពិសេសនៅខែវិច្ឆិកា ឆ្នាំ២០២១នេះទំហំទឹកប្រាក់នៃការនាំចេញ-នាំចូលរបស់សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះទទួលបាន២០០លានដុល្លារ។នេះបើយោងតាមតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។