ដោយ :ប.ជ័យ / បន្ទាយមានជ័យៈដោយសារតែម្តាយ ឪពុកធ្វេសប្រហែសតែបន្តិចក្មេងដែលជាកូនអាយុមួយឆ្នាំបា លង់ទឹកពាងតូចបណ្តាលស្លាប់កាលពីរសៀលថ្ងៃទី១៨ខែធ្នូនៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។

លោកវរសេនីយ៍ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីនិងក្រុមគ្រួសារបានឱ្យដឹងថ្ងៃទី១៨ខែធ្នូថាកុមារតូច រងគ្រោះឈ្មោះ សុភត់ រតនា ។មុនកើតហេតុម្តាយឪពុកមិនចាប់អារម្មណ៍បណ្តោយកូនឱ្យដើរលេងតេះតះក្នុង បរិវេណផ្ទះ ហើយក៏ធ្លាប់ឃើញទៅលេងទឹកពាងដែរ តែប្រហែលគិតថា វាមិនអី។ប៉ុន្តែលើកនេះវាក៏ទៅលេងទឹកពាង នៅខាងមុខផ្ទះក៍លង់ទឹកស្លាប់តែម្តង ៕សរន