ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលសរសេរថា ខ្ញុំយល់ឃើញថា ឆ្នាំ២០២២ នឹងជាឆ្នាំដែលវីរុស អូមីក្រុងដើរហើរពេញពិភពលោករួមទាំងកម្ពុជាផងដែរ។ ដូច្នេះ ត្រូវមានការប្រុងប្រយ័ត្នជានិច្ចនិងត្រៀមលក្ខណ:ក្នុងការឆ្លើយតបទៅនឹងការផ្ទុះការរាតត្បាតជាយថាហេតុណាមួយ។

លើបណ្ដាញសង្គមទ្វីតធ័រនៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២១នេះលោកស្រីបានបង្ហោះសារថា ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នា អាចធ្វើបាន៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ = ការពារលោកអ្នកពីការវ៉ៃលុកធ្ងន់ធ្ងរលើសុខភាព, ពីការចូលសម្រាកពេទ្យ និងពីការស្លាប់បាត់បង់ជីវិត។

លោកស្រីបន្តថា ខ្ញុំយល់ឃើញថា ឆ្នាំ២០២២ នឹងជាឆ្នាំដែលវីរុសអូមីក្រុងដើហើពេញពិភពលោក រួមទាំងកម្ពុជា ផងដែរ។ដូច្នេះត្រូវមានការប្រុងប្រយ័ត្នជានិច្ចនិងត្រៀមលក្ខណ:ក្នុងការឆ្លើយតបទៅនឹងការផ្ទុះការរាតត្បាតជាយថាហេតុណាមួយ។ សូមជូនពរបងប្អូនទាំងអស់គ្នា សូមរីករាយថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំសាកលថ្មី ២០២២ ដែលជាឆ្នាំយេីងត្រូវបន្តរៀនរស់ជាមួយកូវីដ-១៩ ជាពិសេស អូមីក្រុង និងវីរុសបម្លែងថ្មីផ្សេងៗទៀត។ សូមថែទាំសុខភាពបុគ្គលជាទីស្រឡាញ់របស់លោកអ្នក ក្រុមគ្រួសារលោកអ្នក និងសហគមន៍លោកអ្នកឱ្យបានល្អ ពីការចម្លងវីរុសអូមីក្រុង។
កាលពីថ្ងៃទី១៨ខែធ្នូក្រសួងសុខាភិបាលបានជូនព័ត៌មានពីការរកឃើញអ្នកជំងឺពីរនាក់ទៀតដែលមកពីក្រៅប្រទេសដែលមានវីរុសកូវីដ១៩បំប្លែងថ្មី “អូមីក្រុង”ដែលធ្វើជំងឺអូមីក្រុងមានចំនួនបួននាក់ហើយនៅកម្ពុជា៕សរន