​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖ បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​ជិះ​ម៉ូតូ​ដួល​នៅ​
​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ គីឡូម៉ែត្រ​លេខ (៧-៨) ត្រង់ចំណុច​ភូមិ​ផ្គង់ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១​។​

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​បុរសរងគ្រោះ​មានឈ្មោះ លី ស៊ា​ង​ឈុន (LI XIANGCHUN) អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន ។​
​កាន់​លិខិតឆ្លងដែន លេខ​E80927902 ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក អ៊ែរ​ប្លែ​ដ ស្លាក​លេខ ភ្នំពេញ ១CN ០៧៤២ ពណ៌​លឿង​លាយ​ខ្មៅ​, ដួល​ខ្លួនឯង​បណ្តាលឱ្យ​ស្លាប់ នៅ​កន្លែងកើតហេតុ​។​
​ប្រភព​បាន​បន្តទៀតថា​ជនជាតិ​ចិន​ខាងលើ ធ្វើការ​នៅ​រោងចក្រ ស​ស៊ី​អិន​ឌឺ​ហ្គ្រី ស្ថិតនៅ​ភូមិ​ផ្គង់ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​សព​ជនរងគ្រោះ​យកទៅ​តម្កល់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​៕​