ដោយ​៖​ចាន់តូ​/​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង បន្ទាប់ពី​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ប្អូន​ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​ជិត​ផ្សារ​ព្រែក​ជ្រៃ ក៍​ត្រូវ​រថយន្ត ប្រភេទ​បែន​ដឹក​ខ្សាច់​បើក​បត់​ឆ្វេង​ជ្រុល​ទៅបុក​ហើយ​រថយន្ត​បើក​រត់​ចូល​ការដ្ឋាន​បាត់​នៅ វេលា​ម៉ោង​៧​យប់ ថ្ងៃអាទិត្យ ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ជិត​បុរី​ប៉េង​ហួត តាម​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​

​សព​ជន​ង​គ្រោះ​មានឈ្មោះ ប៊ុត សារ៉ាន អាយុ​២០​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ម្តុំ​ស្ពាន​ព្រែក ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ មាន​មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រែ​ស្រោម​ថ្មី ឃុំ​កំពាន់ ស្រុក មេមត់ ខេត្ត​ត្បូងឃ្មុំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១H ១៨៧០ ជិះ​តែម្នាក់ឯង​។ បន្ទាប់បី​គ្រោះថ្នាក់​រថយន្ត​ក៍បាន​បើក​ចូល​ការដ្ឋាន​បាត់ស្រមោល ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ខណ្ឌ​ចុះ​វាស់វែង​យក ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​រងចាំ​សាច់ញ្ញាតិ​យក​ឯកសារ​មក​ផ្ទៀ​ត​ផ្ទាត់ និង​ប្រគល់ជូន​វិញ​។​ចំណែក​សព​រងគ្រោះ​ក្រោយពី​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​