ដោយៈ សុខុម / ស្ទឹងត្រែងៈ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានកំពុងបណ្តុះបណ្តាល ជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់សហគមន៍ ដល់សហគមន៍ទេសចរណ៍ ចំនួនពីរ សហគមន៍ ដែលមានអ្នកចូលរួម ១៩ នាក់ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។
មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា វគ្គបណ្តុះបណ្តាល ផ្នែកជំនាញមគ្គុទ្ទេសក៍ ទេសចរណ៍ ខាងលើនេះ គឺមកពីសហគមន៍ អេកូទេសចរណ៍ បុរីអូរស្វាយ ស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ និងសហគមន៍ អេកូទេសចរណ៍ ព្រះរំកិល ស្ថិតនៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។
មន្ត្រីដដែល បានឲ្យដឹងទៀតថា ការបើកវគ្គបណ្តុះបណ្តាល ជំនាញមគ្គុទ្ទេសក៍ ទេសចរណ៍នេះ មានគោលបំណងផ្តល់ នូវចំណេះដឹង បំរើសេវាកម្មផ្សេងៗ ដើម្បីមាន ជំនាញទទួលភ្ញៀវជាតិ និងអន្តរជាតិ ដែលទៅទស្សនាកម្សាន្ត រមណីយដ្ឋាន នៅតាមសហគមន៍៕/V