អ្នកបើក​តាក់ស៊ី​ឥណ្ឌា​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចាប់រំលោភ​អ្នកទេសចរ​ជប៉ុន​

3295
ចែករម្លែក

ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​២​ខែមិថុនា​ថា អ្នកបើក​តាក់ស៊ី​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​និង​គំរាមកំហែង​អ្នកទេសចរ​ជប៉ុន​ម្នាក់​​នៅ​ជិត​តំបន់​ទេសចរ​ឥណ្ឌា​ដ៏​ល្បី​មួយ ត្រូវបាន​ចាប់ខ្លួន​។​

​អ្នកទេសចរ​ជប៉ុន អាយុ​៣០​ឆ្នាំនេះ​បាន​និយាយថា នាង​បាន​ហៅ​ជិត​រថយន្ត​តាកស៊ី​របស់​អ្នកបើក​នេះ កាលពី​ថ្ងៃ​ពុធ នៅ​ទី​Manali​ដែលជា​រមណីយដ្ឋាន​ភ្នំ​ហេមពាន្ត​​ដ៏​មាន​ប្រជាប្រិយភាព ដោយមាន​ក្រុម​អ្នកទេសចរ​បរទេស​ច្រើន​នាក់​។​

​ប៉ូលិស​បាន​និយាយថា ស្ត្រី​ជប៉ុន​នេះ​មិន​ត្រូវបាន​ដឹក​ទៅកាន់​តំបន់​ទេសចរណ៍​នោះទេ ។ នាង​ត្រូវបាន​ដឹក​ទៅ​ក្បែរ​ព្រៃ​មួយ នៅ​ជិត​តំបន់​ទេសចរណ៍​នោះ ហើយ ​នាង​ត្រូវបាន​ចាប់រំលោភ​ក្នុង​រថយន្ត​តាក់ស៊ី​របស់​អ្នកបើក​នេះ ។​

​លោក Shalini Agnihotri ប្រធាន​ប៉ូលិស​ក្នុង​តំបន់ បាន​និយាយប្រាប់​សារព័ត៌​មា AFP ថា ” នាង​បាន​និយាយថា​នាង​បានប្រគល់​ខ្លួន​ឱ្យ​បុរស​អ្នកបើក​តាក់ស៊ី​នោះ​​បន្ទាប់ពី​អ្នកបើករថយន្ត​នេះ បាន​ប្រាប់​នាង​ថា​ប្រសិន បើ​នាង​រឹងទទឹង​ជាមួយនឹង​ការប៉ុនប៉ង​រំលោភ​នេះ គាត់​នឹង​ហៅ​មិត្តភក្តិ​ច្រើន​នាក់​របស់គាត់​មក​រំលោភ​នាង ។​

​ក្រោយមក ស្ត្រី​នេះ​បានដាក់​ពាក្យ​ប្តឹង​ប៉ូលិស ហើយ អ្នកបើក​តាក់ស៊ី​នេះ ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស កាលពី​ថ្ងៃ​សុក្រ​។​

​ប្រទេស​ឥណ្ឌា មាន​អំពើហិង្សា​ផ្លូវភេទ​ដ៏​ខ្លាំង ដោយមាន​ករណី​ចាប់រំលោភ​ជិត​៤០.០០០​ករណី ត្រូវបាន​រាយការណ៍​នៅ​ទូទាំងប្រទេស​នេះ កាលពី​ឆ្នាំ​២០១៦​។​


​ក្រុម​ស្ត្រី​កាន់​បដា​តវ៉ា​ប្រឆាំង​ការចាប់រំលោភ​ជាច្រើន​ករណី​នៅ​ប្រទេស​ឥណ្ឌា ក្នុងអំឡុងពេល​ជួបជុំ​តវ៉ា​មួយ នៅ​ទីក្រុង​ញូវដែលី កាលពី​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម