ដោយៈ សុផល / ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងផ្តល់ជូនរង្វាន់ លើកទឹកចិត្ត ម៉ូតូ Honda SCOOPY ចំនួនមួយគ្រឿង ដល់សិស្ស មកពីវិទ្យាល័យ ក្នុងស្រុកកោះធំ ដែលប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A ។
ចំណែកសិស្សចំនួន ១១ នាក់ មកពីស្រុកកោះធំ ដែលប្រឡងជាប់ ចូលរៀននៅ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន នឹងទទួលបានឱកាស អាហារូបករណ៍ ១០០% នៅក្នុងវគ្គជ្រើសរើសសិស្ស ចូលរៀនឆ្នាំសិក្សាថ្មី ចំនួន ២០០ នាក់។
ដោយឡែក ដើម្បីជាការលើកទឹកចិត្ត ដល់ការខិតខំប្រឹងប្រែងរៀនសូត្រ សិស្សមកពី គ្រួសារ មានជីវភាពខ្វះខាត ដែលអាចប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ ចំនួន ១០ នាក់ នឹងទទួលបានឱកាស អាហារូបករណ៍ ១០០% ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា៕/V