ដោយៈ សុផល / ភ្នំពេញៈ តើបងប្អូនប្រជាពលរដ្ឋ មានចម្ងល់ និងសំណួរពាក់ព័ន្ធ ការផ្ដល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក ដែលរួមមានការចុះបញ្ជី យានជំនិះ ប័ណ្ណបើកបរ ឆៀក… ដែរឬទេ?
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ៥:០០ ល្ងាចស្អែកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ “ការផ្ដល់ សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក” ដោយមានការអញ្ជើញចូលរួម ពីវាគ្មិនកិត្តិយស លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវ គោក។
សាធារណជន និងប្រជាពលរដ្ឋ អាចសួរសំណួរ ដោយទម្លាក់ចូលក្នុងខមិន (Comment) ហើយវាគ្មិន នឹងឆ្លើយតបជូន ក្នុងកម្មវិធីផ្សាយផ្ទាល់ នេះ។
ការផ្សាយបន្តផ្ទាល់ មាននៅលើហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន https://www.facebook.com/mpwt.gov.kh ៕/V-PC