ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួងទេសចរណ៍​គ្រោង​នឹង​រៀបចំ​កម្មវិធី​ពិព័រណ៍​អាហារ​ជនបទ​មួយ​ដែលមាន​រយៈពេល បី​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ​២០២១ ដល់ ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២២ ។

​ក្រសួងទេសចរណ៍​បាន​អះអាងថា កម្មវិធី​នេះ​នឹង​រៀបចំ​នៅក្នុង​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ។ នៅ​ទីនោះ​នឹងមាន​ការតាំងពិព័រណ៍​អាហារ​ជនបទ​ដ៏​ធំ​បំផុត​មួយ ហើយ​វា​ក៏​ជា​ឨ​កាស​មួយ​ដែល​យើង​អាច​ដើរ​មើល​និង​ដើរ​ភ្លក់​រសជាតិ​អាហារ​បែប​ជនបទ​ស្រុកស្រែ​ជាច្រើន​ប្រភេទ​ផងដែរ​។​

​នេះ​គឺជា​ព្រឹត្តិការណ៍​មួយ​ថ្មី​ដែល​នឹង​កើតឡើង​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ខណៈដែល ថ្មីៗ​កន្លងទៅនេះ ស្រុក​នេះ ទើបនឹង​បញ្ចប់​ពិធីបុណ្យ​បង្ហោះ​ខ្លែង នៅ​ភូមិ​សសី​ក៏​ជា​ភូមិ​បុរាណ​មួយ​ដែលមាន​ប្រវត្តិ​មិនតិចជាង​១០០០​ឆ្នាំ និង​ជា​អតីត​កន្លែង​ផលិត​កុលាលភាជន៍​បុរាណ​ដ៏​ធំ​មួយនា​ដើម​សម័យអង្គរ​។

​នា​ពិធី​នេះ មាន​ខ្លែងឯក​ដែលជា​ក្លែង​ល្បីល្បាញ​ពេល​ហោះ​មាន​សម្លេង​របស់​ខ្មែរ ៕