ដោយៈ ជា សីហៈ/ភ្នំពេញៈ គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២១នេះធនាគារជាតិនៃកម្ពុជា បានប្រកាសថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានផ្តល់ឥណទានសរុប ១៨៥,១ ទ្រីលានរៀល (៤៤,៩ប៊ីលានដុល្លារអាមេរិក) កើនឡើង ២៣% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។
ប្រភពដដែលបានបន្តថា ឥណទាននេះគ្របដណ្តប់លើវិស័យកសិកម្ម សំណង់ កម្មន្តសាល សេវាកម្ម ការជួញដូរដុំនិងរាយ និងអង្គភាពគ្រួសារ ជាដើម។
ប្រភពដដែលបានបន្តថា សំណង់មានតម្លៃសរុប ៤៧,៤ ទ្រីលានរៀល ការជួញដូរដុំនិងរាយ មានទំហំ ៤៥,៥ ទ្រីលានរៀន សេវាកម្មចំនួន ១៩,៣ ទ្រីលានរៀល កសិកម្ម ១៧,៥ ទ្រីលានរៀល អង្គភាពគ្រួសារចំនួន ១១,១ ទ្រីលានរៀល កម្មន្តសាលចំនួន ៦,២ ទ្រីលានរៀល ហើយផ្សេងៗ គឺ ៣៨,១ ទ្រីលានរៀល៕