នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ នេះលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីរាជការមួយចំនួនទៀត បានរៀបចំធ្វើពិធីក្រុងពាលីជួសជុលនូវអគារសាលាយុត្តិធម៌ ដែលអគារនេះ បានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៥ បើគិតមកដល់បច្ចុប្បន្ន គឺជាអាយុកាលជិត ៩៧ឆ្នាំ៕