ដោយៈទេពកង្រី/កំពង់ឆ្នាំង: លោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិ វឌ្ឍន៍ជនបទ និងជាប្រធានក្រុមការ ងារថ្នាក់ជាតិចុះពង្រឹងខេត្តកំពង់ឆ្នាំ ងនៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានចែកជូនអាវរងាដល់លោកមេឃុំទាំង៩ និងប្រជាពលរដ្ឋវ័យចំណាស់ៗនៅក្នុងស្រុកសាមគ្គីមានជ័យ ។ពិធីនេះមានការចូលរួមពី លោក ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។

អំណោយមានអាវរងាក្នុងមួយឃុំៗចំនួនមួយគីបធំ និងចែកជូនប្រជាពលរដ្ឋ និងអាជ្ញាធរឃុំដែលចូលរួមក្នុងកម្មវិ ធីនេះចំនួន ២០៩ នាក់ នូវថវិកាមួយចំនួនសម្រាប់ធ្វើសោហ៊ុយ៕