ដោយៈចាន់តូ/ភ្នំពេញ: នៅថ្ងៃទី២១ខែធ្នូឆ្នាំ២០២១នេះប្រជាពលរដ្ឋរស់នៅតាមកំណាត់ផ្លូវបេតុងខាងកើតផ្សារ លឹមឈាងហាក់ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានការត្អូញត្អែរចំពោះទឹកលូដក់លិចផ្លូវរាប់ខែមកហើយដែលធ្វើឪ្យពួកគាត់លំបាកក្នុងការរស់នៅ និង ប្រកបរបររកស៊ី

លោក អ៊ុំ ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃនេះដែរថា ប្រព័ន្ធលូនៅផ្លូវខាងលើជាលូចាស់ដាក់យូរឆ្នាំមកហើយមានទំហំតូចនិងកប់ដីជ្រៅមិនអាចធ្វើការស្ដារបានបន្តទៀតនោះទេ ។សង្កាត់បានស្នើសុំគម្រោងសាងសង់ថ្មីទៅគណៈជាការឯកភាពខណ្ឌ ដើម្បីដាក់ប្រព័ន្ធលូថ្មី ហើយគម្រោងសាងសង់សាលាខណ្ឌបានដាក់ធ្វើការដេញថ្លៃសាងសងបានទៅលើ ក្រុមហ៊ុន ម៉ានិមុិច ដេញថ្លៃបានទទួលសាងសង់ដាក់លូ ដោយក្រុមហ៊ុនទើបដេញបានជាប់សិក្សារៀបចំឯសារមិនទាន់បានដាក់គ្រឿងចក្រមកសាងសង់នៅឡើយ។ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ផង៕