ដោយ​:​លោក Kosintr Puongsophol លោកស្រី Shu Tian និង លោកស្រី Benita Ainabe នៃ ធនាគារអភិវឌ្ឍន៍អាស៊ី​/​ភ្នំពេញៈ​ទីផ្សារ​មូលធន​នៅ​ប្រទេស​កម្ពុជា​បាន​អភិវឌ្ឍ​យ៉ាង​លឿន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយ​បំផុស​អ្នកចូលរួម​និង​និយ័ត​ករ​អំពី​សំនួរ​ដ៏​សំខាន់​មួយ​គឺ​៖​តើ​ពួកគេ​ធ្វើ​ដូចម្តេច​ក្នុងការ​ទាញ​ប្រយោជន៍​ពី​ឥទ្ធិពល​នៃ​ទីផ្សារ​នេះ​ដើម្បី​លើកកម្ពស់​កិច្ចការពារបរិស្ថាន និង ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​?។

​វិធី​មួយ​ដើម្បី​សម្រេចបាន​គំនិត​នេះ​គឺតាមរយៈ​ឧបករណ៍​ហិរញ្ញវត្ថុ​ដែល​យក​គោលដៅ​ទាក់ទង​នឹង​បរិស្ថាន សង្គម និង​អភិបាលកិច្ច (ESG) មក​ពិចារណា​ដូចជា​សញ្ញា​បណ្ណ​បៃតង សង្គម និង​និរន្តរភាព (GSS) ជាដើម​។ ប្រាក់ចំណូល​ពី​មូល​ប​ត្រ​បំណុល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់ដើម្បី​ផ្តល់ហិរញ្ញប្បទាន ឬ​ផ្តល់​ហិរញ្ញប្បទាន​ឡើងវិញ​ដល់​គម្រោង​ដែល​ជះ​លទ្ធផល​វិជ្ជមាន​ដល់​បរិស្ថាន ឬ​សង្គម​។​

​ការដាក់​ប្រាក់​សន្សំ​ទៅក្នុង​ការវិនិយោគ​បែបនេះ អាចរួមចំណែក​ដល់​អ​នាគ​ត​បៃតង និង​ប្រកបដោយ​ភាព​ធន់សម្រាប់​កម្ពុជា ដោយ​ជួយ​ដល់​ការសម្រេចបាន​អាទិភាព​សម្រាប់​ឆ្នាំ ២០២២ របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ដែល​បច្ចុប្បន្ន​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​កម្ពុជា​។ វា​អាច​ជំរុញ​ភាព​ធន់​របស់​ប្រទេស​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​ពង្រឹង​សហគ្រាស​ធុន​តូច និង​មធ្យម (MSMEs) ជាពិសេស​គាំទ្រ​ដល់​ភាពជា​សហគ្រិន​របស់​ស្ត្រី​។​

​បញ្ហា​ប្រឈម​សំខាន់​មួយ​ក្នុងការ​សម្រេចបាន​គោលដៅ​នេះ គឺថា ទោះបីជា​មានការ​រីកចម្រើន​នាពេល​ថ្មីៗ នេះ​ក៏ដោយ ក៏​ទីផ្សារ​សញ្ញា​បណ្ណ​សាជីវកម្ម​កម្ពុជា​នៅតែ​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ​។ សម្រាប់ផ្នែក​តម្រូវការ វា​ខ្វះ​មូលដ្ឋាន​រឹងមាំ​និង​ចម្រុះ​នៃ​អ្នកវិនិយោគ​ពី​ស្ថាប័ន​ក្នុងស្រុក​។ ទោះបីជា​ធនាគារពាណិជ្ជ មួយចំនួន​ជា​អ្នកវិនិយោគ​ធំ​នៅក្នុង​ទីផ្សារ​នេះ​ក៏ដោយមូលនិធិ​សោធន​និវត្តន៍ និង ក្រុមហ៊ុន​ធានារ៉ាប់រងនានា បន្ត​រក្សា​សាច់ប្រាក់​នៅក្នុង​គណនី​ធនាគារ​។

​មូលនិធិ​សោធន​និវត្តន៍ និង ក្រុមហ៊ុន​ធានារ៉ាប់រង ជាទូទៅ​គឺជា​អ្នកវិនិយោគ​ទីផ្សារ​សញ្ញា​បណ្ណ​រយៈពេល វែង ប៉ុន្តែ​ភាគច្រើន​នៃ​ប្រាក់​សោធន​និវត្តន៍ និង វិក័យប័ត្រ​ធានារ៉ាប់រង​នៅក្នុង​ប្រទេស​កម្ពុជា គឺ​គិត​ជា​ដុល្លារ​អាមេរិក ដែល​ធ្វើឱ្យ​វា​កាន់តែ​លំបាក​សម្រាប់ ប្រទេស​ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​សញ្ញា​បណ្ណ​រូបិយវត្ថុ​ក្នុងស្រុក​។​

​សម្រាប់​ផ្នែក​ផ្គត់ផ្គង់ អ្នកចេញ​សញ្ញា​បណ្ណ ត្រូវបាន​ទាក់ទាញ​តែ​តាមរយៈ​កម្មវិធី​លើកទឹកចិត្ត​ពន្ធ របស់ រាជរដ្ឋាភិបាល​។ ការលើកទឹកចិត្ត​ពន្ធ​បច្ចុប្បន្ន​នឹង​ផុតកំណត់​ក្នុង ខែមករា ឆ្នាំ ២០២២ ដែល​អាចធ្វើ​ឱ្យមាន​ភាព​ស្រពេចស្រពិល​សម្រាប់​ចក្ខុវិស័យ​នៃ​ការចេញ​សញ្ញា​បណ្ណ​សាជីវកម្ម​។

​ដើម្បី​ប្រមូល​ទុន​ឯកជន​សម្រាប់​ការវិនិយោគ​ប្រកបដោយ​និរន្តរភាព វា​មាន​សារៈសំខាន់​ណាស់ ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនេះ និង​បន្ត​អភិវឌ្ឍ​សមត្ថភាព​ទូទៅ​របស់​ទីផ្សារ​។ ក្នុងពេល​ជាមួយគ្នានេះ ទោះ​យ៉ាង ណាក៏ដោយ អ្នកបង្កើត​គោលនយោបាយ​អាចធ្វើ​សកម្មភាព​ដើម្បី​ធានាថា ទីផ្សារ​មានការ​រីកចម្រើន​សំដៅ គាំទ្រ​ដល់​ការវិនិយោគ​ដែល​ស្របតាម ESG ។ អនុសាសន៍​ខាងក្រោម​គួរតែ​ត្រូវបាន​ពិចារណា​៖

​ជាដំបូង និយ័ត​ករ​គួរតែ​បញ្ជាក់​ឱ្យ​ច្បាស់​ថា ស្ថាប័នហិរញ្ញវត្ថុ និង​អ្នកចេញ​មូល​ប​ត្រ​ត្រូវ​តម្រូវឱ្យ​បញ្ចូល​ការពិចារណា​អំពី​បរិស្ថាន សង្គម និង​អភិបាលកិច្ច (ESG) ក្នុង​ការផ្តល់​ប្រាក់កម្ចី និង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ពួកគេ​។ សមាជិកភាព​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​បណ្តាញ​ធនាគារកណ្តាល និង​អ្នកគ្រប់គ្រង​សម្រាប់​ធ្វើឱ្យមាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពណ៌​បៃតង (Network of Central Banks and Supervisors for Greening the Financial System) ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​និយតករ​មូល​ប​ត្រ​កម្ពុជា (SERC) ដើម្បី​លើកកម្ពស់​សញ្ញា​បណ្ណ GSS គឺជា​ឧទាហរណ៍​វិជ្ជមាន​។ ក្នុងនាម​ជា​ប្រធាន​វេទិកា​ទីផ្សារ​មូលធន​អាស៊ាន ដែលជា​ក្រុម​នៃ​និយតករ​មូល​ប​ត្រ​អាស៊ាន និយតករ​មូល​ប​ត្រ​កម្ពុជា ក៏​គួរតែ​ធានាថា ការអភិវឌ្ឍ​ទីផ្សារ​សញ្ញា​បណ្ណ GSS ក្នុងស្រុក​គឺ​ស្របតាម​គំនិត​ផ្តួចផ្តើម​ក្នុង​តំបន់ ដូចជា សេដ្ឋកិច្ច​ពន្ធដារ អាស៊ាន​សម្រាប់​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព (ASEAN Taxonomy for Sustainable Finance)​។​

​ទី​ពីរ​. អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ គួរតែ​លើកទឹកចិត្ត​អ្នកវិនិយោគ​តាម​ស្ថាប័ន ជាពិសេស​មូល និ​ធិ​សោធន​និវត្តន៍ និង​ក្រុមហ៊ុន​ធានារ៉ាប់រង ដើម្បី​ផ្តល់​អាទិភាព​ដល់​ការវិនិយោគ​លើ​សញ្ញា​បណ្ណ GSS ។ អជ្ញាធរ​នេះ​ក៏​គួរ​លើកទឹកចិត្ត​ដល់​ការ​កៀរគរ​ប្រាក់​សន្សំ និង​ដើមទុន​ឯកជន​ពី​មូលដ្ឋាន​វិនិយោគិន​ក្នុងស្រុក​ដ៏​ទូលំទូលាយ​។

​មធ្យោបាយ​មួយ គឺ​ត្រូវ​ណែនាំ​របៀប​វិនិយោគ​ទាក់ទង​នឹង GSS ថ្មី ដូចជា​មូលនិធិ​រួម (Mutual Funds)​និង គម្រោង​វិនិយោគ​រួម​ផ្សេងទៀត ដែល​នឹង​ជួយ​វិនិយោគិន​លើ​អាជីវកម្ម​លក់រាយ (Retail Investors) ឱ្យចូល​ទីផ្សារ​សញ្ញា​បណ្ណ ជាពិសេស​ដោយ​ប្រើ​រូបិយប័ណ្ណ​ជាតិ​តាមរយៈ​អ្នកគ្រប់គ្រង​ទ្រព្យសកម្ម (Asset Managers) ប្រកប​មាន​ជំនាញ​វិជ្ជាជីវៈ​។ ជា​លទ្ធផល វិនិយោគិន​លើ​អាជីវកម្ម​លក់ រាយ​ជាមួយ​ការ​សន្សំ មានកំណត់​នឹង​អាច​វិនិយោគ លើ​សញ្ញា​បណ្ណ​សាជីវកម្ម រួមទាំង​សញ្ញា​បណ្ណ GSS ផង ដែរ​។ ការធ្វើ​បែប នេះ​នឹង​បង្កើន​តម្រូវការ ព្រមទាំង​បង្កើន​សន្ទនីយ​កម្ម (Liquidity) និង​តម្លាភាព​នៅ ក្នុង​ទីផ្សារ​។​

​ទី​បី​. អ្នកចេញ​មូល​ប​ត្រ ជាពិសេស​ក្រុមប្រឹក្សាភិបាល និង គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​គួរតែ​ទទួលស្គាល់​ពី របៀប​ដែល​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ពួកគេ​អាចជួយ​ដោះស្រាយ​បញ្ហា ESG ។ ពួកគេ​ក៏​គួរតែ​ដឹង​អំពី​ការ ចំណាយ និង ហានិភ័យ​ដែល​អាច​កើតមាន​ទាក់ទង​នឹង​ផលប៉ះពាល់​អវិជ្ជមាន​ដល់​បរិស្ថាន និង សង្គម​នៃ ប្រតិបត្តិការ​របស់​ពួកគេ​។ ជា​ឧទាហរណ៍ ក្រុមហ៊ុន​មួយ​អាច​ដំឡើង​ប្រព័ន្ធ​ភ្លើង​ដែល​ត្រូវការ​ថាមពល​តិច បន្ថែមទៀត​នៅក្នុង​អគារ​ការិយាល័យ​របស់​ខ្លួន ឬ​អាច​ផ្តល់​អាទិភាព​ដល់​ការបង្កើត​ការងារ​ក្នុងស្រុក ដែល អនុញ្ញាតឱ្យ​កម្មករ​រក្សា​ភាពស្និទ្ធស្នាល​ជាមួយ​គ្រួសារ​របស់​ពួកគេ​។ ជារួម សកម្មភាព​អាជីវកម្ម​និ​មួយៗ រួម ទាំង MSMEs ផងដែរ អាចមាន​ឥទ្ធិពល​ខ្លាំង​។ ធនាគារ​អាចរួមចំណែក​ដោយ​ការចេញ​សញ្ញា​បណ្ណ GSS ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់ក​ម្ចី​ដែល MSMEs អាច​ប្រើប្រាស់​សម្រាប់​ការវិនិយោគ​ដែល​ស្របតាម ESG ។​

​ទី​បួន​. អន្តរការី​ទីផ្សារ​មូលធន​ក្នុងប្រទេស​កម្ពុជា​ត្រូវការ​ការបណ្តុះបណ្តាល​ប​ន្ថែ​ម​លើ​សញ្ញា​បណ្ណ GSS ពី ដៃគូ​និយតករ មូល​ប​ត្រ និង​អភិវឌ្ឍន៍​។ ពេលដែល​អន្តរការី​ទាំងនេះ​យល់ដឹង​ពី​ទីផ្សារ​សញ្ញា​បណ្ណ ពួកគាត់ ច្រើនតែ​ខ្វះ​បទពិសោធន៍​ជាមួយនឹង​គោលការណ៍ និង​ស្តង់ដារ​ដែល​គ្រប់គ្រង​សញ្ញា​បណ្ណ GSS ។ វា​ក៏មាន សារៈសំខាន់​ផងដែរ​ក្នុង​ការបញ្ចូល​និរន្តរភាព​ទៅក្នុង​វគ្គ​តម្រង់​ទឹ​ស​សម្រាប់​អន្តរការី ដែលមាន​អាជ្ញាប័ណ្ណ ក៏ដូចជា​ថ្នាក់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​សាធារណជន​ទូទៅ​។ ជាមួយនឹង​សមត្ថភាព​កាន់តែ​ប្រសើរ ឡើង​ដើម្បី​ការគាំទ្រ​ការចេញផ្សាយ​សញ្ញា​បណ្ណ និង​ទស្សនៈ ខាងក្រៅ អន្តរការី​ទាំងនេះ​អាចរួមចំណែក ធ្វើឱ្យ​ទីផ្សារ​សញ្ញា​បណ្ណ GSS មានដំណើរ​ការប្រសើរ​ជាង​មុន​។​

​ជាមួយនឹង​គោលនយោបាយ​ត្រឹមត្រូវ និង​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ភាគី​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍ និយតករ និង​អ្នកចូលរួម​អាច​ប្រើប្រាស់​ទីផ្សារ​មូលធន ដើម្បី​ជួយ​ឱ្យសម្រេចបាន​លទ្ធផល​វិជ្ជមាន សម្រាប់​បរិស្ថាន និង​សង្គម​។ វា​នឹង​កើតជា​ប្រយោជន៍​ដល់​សូម្បីតែ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មិនបាន​ចូលរួម​ដោយ ផ្ទាល់​នៅ ក្នុង​ទីផ្សារ​នេះ​៕
​កំណត់សម្គាល់​៖
•​ ​លោក Kosintr Puongsophol ជា​អ្នកឯកទេស​ផ្នែក​ហិរញ្ញវត្ថុ​នៅ​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​កិច្ច សហប្រតិបត្តិការ​ក្នុង​តំបន់ (ERCD) នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​។
•​ ​លោកស្រី Shu Tian ជា​សេដ្ឋវិទូ​នៅ ERCD នៃ ADB ។
•​ ​លោកស្រី Benita Ainabe ជា​អ្នកឯកទេស​ផ្នែក​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​នៅ​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍​នៃ ADB ។