រថយន្ត​បើ​កជែងគ្នា​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​និង​រងរបួស​

1145
ចែករម្លែក

​ដោយ​:​គង់​ហេង​/​ត្បូងឃ្មុំ​:​រថយន្ត​ពីរ​គ្រឿង​បាន​បើកបរ​វ៉ា​ជែង​គ្នា​ក៏​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ក្នុង​ដំណើរ​ប​ញ្ជ្រា​ស់ទិស​បណ្តាល​ឱ្យស្លាប់​ពីរ​នាក់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិត​ភូមិ​ចម្ការ​គ ឃុំ​ដារ ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​កាលពី​ល្ងាច​ថ្ងៃទី​៣ មិថុនា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ដែល​ចុះ​ដល់​កន្លែងកើតហេតុ​បាន​និយាយថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​ចំនួន ពីរ នាក់​ឈ្មោះ​ស៊ន​ស៊ា​ង​ហៃ​អាយុ​៣៧​ឆ្នាំ​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ លេខ​កំពង់ចាម 2I6550​និង​អ្នកស្លាប់​ម្នាក់ទៀត​អាយុ​២៥​ឆ្នាំឈ្មោះ​ស៊ា​បអូន​។​ដោយ​អ្នកស្លាប់​ទាំងពីរ​មាន​ទីលំនៅ​ស្រុក​ស្នួល ខេត្តក្រចេះ​។ ចំណែក​អ្នករបួសធ្ងន់​អាយុ ២៥ ឆ្នាំ​ដែរ​ឈ្មោះ រិ​ន សេង​ហ៊ុន នៅ​ភូមិ​តា​សិត ឃុំ​ក្រែក ស្រុក​ពញាក្រែក ត្រូវបាន​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​ឯ​មន្ទីរពេទ្យ​ភ្លាមៗ​នោះ​។​
​ ​
​ប្រភពព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​មុន​កើតហេតុ​រថយន្ត​ម៉ាក​កាមរី​ពណ៌​ស្លែរ​មួយគ្រឿង​លេខ​កំពង់ចាម​2A0459​ដែល​អ្នកបើក​បរបាន​គេចខ្លួន​ក្រោយពី​ករណី​គ្រោះថ្នាក់​នេះ​។​រីឯ​សាកសព​ជនរងគ្រោះ​ទាំង​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​។​ដោយឡែក​ចំពោះ​វត្ថុតាង​ខាង​ជំនាញ​បាន​ដកហូត និង​រឹបអូស ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/

​រថយន្ត​បើ​កជែងគ្នា​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​និង​រងរបួស​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ