​ទស្សនកិច្ច​ដែល​នឹង​នាំមក​នូវ​ការពង្រឹង​ពង្រីក​ទំនាក់ទំនង​ថែមទៀត​

1718
ចែករម្លែក
  • 42
    Shares

ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជា ណា​ចក្រ​កម្ពុជា របស់លោក ង្វៀន ភូ​ទ្រុង (NGUYEN PHU TRONG​

ព្រះករុណាសម្តេចព្រះបរមនាថនរោត្តមសីហមុនីនិងលោកង្វៀនភូទ្រុង(រូបឯកសារ)

​) អគ្គលេខាបក្ស​ក​ម្មុយ​និ​ស្ត​វៀតណាម បានរួម​ចំណែក​ក្នុងការ​ជំរុញ​កិច្ច​ទំនាក់ ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ វៀតណាម​-​កម្ពុជា ។​
​ ​ទទួល​នូវ​ការអញ្ជើញ​របស់ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃ ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ លោក ង្វៀន ភូ​ទ្រុង អគ្គលេខាបក្ស​ក​ម្មុយ​និ​ស្ត វៀតណាម​ដឹកនាំ គណៈប្រតិភូ​ជាន់ខ្ពស់ មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ ព្រះរាជាណាចក្រ​កម្ពុជា ។ ដំណើរ បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ កម្ពុជា​របស់លោក​អគ្គ​លេខា​បក្ស កុ​ម្មុយ​និ​ស្ត​វៀតណាម ត្រូវបាន​ប្រារឰ ឡើង​នៅក្នុង​ឱកាស​ដែល​ប្រទេស​ទាំង ពីរ​កំពុង​ខិតខំ​ក្នុងការ​រៀបចំ​នូវ​កម្ម​វិធី និង​សកម្មភាព​នានា ក្នុង​ការអបអរ សារ​ទរ​ខួប​លើក​ទី​៥០​ឆ្នាំ ថ្ងៃ​ភ្ជាប់​ទំនាក់ ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ។
​ ​នៅក្នុង​ឱកាស​នេះ យើង​សុំ​ធ្វើ ការ​រំលឹក​ឡើងវិញ​នូវ​ព្រឹត្តិការណ៍ សកម្មភាព​មួយចំនួន ក្នុង​រយៈពេល​៥០ ឆ្នាំ នៃ​ការទំនាក់ទំនង​ការទូត​រវាង ប្រទេស​ទាំងពីរ ។ នៅ​ពាក់កណ្តាល ឆ្នាំ​១៩៦០ សង្គ្រាម​ដែល​សហរដ្ឋ អាមេរិក​បាន​បង្កើតឡើង​នៅ​ភាគ​ខាង ត្បូង​នៃ​ប្រទេស​វៀតណាម​កំពុង​ត្រូវ បាន​រីក​រាលដាល​ពាសពេញ​ឥណ្ឌូចិន ។ ប្រជាជន​វៀតណាម ប្រជាជន​ឡាវ និង​ប្រជាជន​កម្ពុជា ដែលមាន​ប្រពៃណី សាមគ្គីភាព​ក្នុង​ការតស៊ូ​ប្រឆាំង​សត្រូវ រួម​ក្នុង​សង្គ្រាម​ប្រឆាំង​ជាមួយ​ពួក អាណានិគមនិយម​បារាំង ។ ម្តងទៀត ស្មា​ប្រកៀក​ស្មា​ក្នុង​ការជួយ​គ្នា​ទៅវិញ ទៅមក​ដោយ​សន្និសីទ​កំ​ពូ​ល​ប្រជាជន លើក​ទី​១ នៃ​ប្រទេស​ទាំងបី ត្រូវបាន ប្រារឰឡើង​ពីថ្ងៃ​ទី​១ ដល់ទី​៩ ខែមីនា ឆ្នាំ​១៩៦៥ ដោយយោង​ទៅតាម ព្រះរាជតម្រិះ​របស់​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ​ដែលជា​ភស្តុតាង​យ៉ាង រស់​រវើក ។ ក្រោយ​សន្និសីទ​កំពូល​នេះ កិច្ចទំនាក់ទំនង​រវាង​សាធារណរដ្ឋ ប្រជាមានិត ប្រជាធិបតេយ្យ​វៀតណាម និង​រណសិរ្ស​រំដោះ​ប្រជាជាតិ​ភូមិភាគ ខាងត្បូង​វៀតណាម ជាមួយ​ព្រះរាជា​- ណា​ចក្រ​កម្ពុជា ក្រោម​ព្រះរាជកិច្ច​ដឹក នាំ​របស់​អតីតព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះ​នរោត្តម​សីហនុ កាន់​តែមាន ការរីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ ភាគី​ទាំង​ពីរបាន​គាំទ្រ និង​ទទួលស្គាល់ គ្នា​ទៅវិញទៅមក ។ វៀតណាម​បាន ទទួលស្គាល់​និង​គោរព​នូវ​អធិបតេយ្យ ភាព ឯករាជ្យភាព អព្យាក្រឹតភាព និង ឯកភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ កម្ពុជា ចំពោះ​ខ្សែបន្ទាត់​ព្រំដែន​នាពេល បច្ចុប្បន្ន ។​
​ ​ព្រះរាជាណាចក្រ​កម្ពុជា មាន ជំហរ​ឈរ​ខាង​វៀតណាម​ធ្វើការ​គាំទ្រ ការតស៊ូ​ប្រយុទ្ធប្រឆាំង​ជាមួយ​ចក្រពត្តិ អាមេរិក​របស់​ប្រជាជន​វៀតណាម (​ពីមុន​ខែសីហា ឆ្នាំ​១៩៦៣ ព្រះរាជា​-​ណា ចក្រ​កម្ពុជា បាន​កាត់ផ្តាច់​ទំនាក់ ទំនង​ការទូត​ជាមួយ​រដ្ឋាភិបាល​សាយ​- ហ្គោ​ន ) ។​
​ ​នា​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ ១៩៦៧ លោក ផាម វ៉ាន់​ដុង នាយក រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​វៀតណាម ជាមួយ លោក​ង្វៀន ហ៊ី​វ​ថោ ប្រធាន​គណៈ ក​ម្មា​ធិ​ការ​មជ្ឈិម​រណសិរ្ស​ប្រជាជាតិ រំដោះ​ភាគខាងត្បូង​វៀតណាម ព្រម​ជា មួយ​អ​តី​តៈ​ព្រះបាទ​សម្តេចព្រះ​នរោត្តម​-​សីហនុ ព្រះមហាក្សត្រ នៃ​ព្រះរាជា​-​ណា​ចក្រ​កម្ពុជា បាន​ផ្លាស់ប្តូរ​លិខិត​ជា មួយ​គ្នា​ស្តីអំពី​ការភ្ជាប់​ទំនាក់ទំនង​ការ ទូត​ជាមួយគ្នា ។ ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​១៩៦៧ សាធារណៈរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​វៀតណាម និង ព្រះរាជាណាចក្រ​កម្ពុជា បាន​ភ្ជាប់​ទំនាក់ ទំនង​ការទូត​ជា​ផ្លូវការ ជាមួយគ្នា ។ មុន​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ប៉ុន្មាន​ថ្ងៃ រណសិរ្ស​ប្រជាជាតិ​រំដោះ​ភាគខាងត្បូង វៀតណាម បាន​ចាត់តាំង ស្ថាប័ន តំណាង​អចិន្ត្រៃយ៍ នៅ​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
​ ​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ជា ផ្លូវការ​រវាង​វៀតណាម និង​កម្ពុជា បាន បង្កើតឡើង​នូវ​គ្រឹះ​ច្បាប់ និង​ការជឿ​ទុក ចិត្ត ដើម្បី​ជាការ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​បន្ត​ជំរុញ​បន្ថែមទៀត នូវ​សាមគ្គីភាព ការតស៊ូ​ប្រយុទ្ធ ជួយ​គ្នា ទៅវិញទៅមក​ក្នុង​ដំណើការ​ប្រយុទ្ធ ប្រឆាំង​ជាមួយ​សត្រូវ​ឈ្លានពាន បរទេស ហើយ​ទី​ចុងក្រោយ​ប្រទេស ទាំងពីរ​សុទ្ធតែ​បានទទួល​ជ័យជម្នះ​ជា ប្រវត្តិសាស្ត្រ​នៅក្នុង​ខែមេសា ឆ្នាំ ១៩៧៥ ។​
​ ​
​ ​ក្រោយពី​ជ័យជម្នះ នា​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ វា​ដើរ​ផ្ទុយ​ពី​ការ ទន្ទឹងរង់ចាំ​របស់​ប្រជាជន​កម្ពុជា និង ប្រជាជន​វៀតណាម របប​ប្រល័យ​ពូជ សាសន៍​ដែល​ដឹកនាំ​ដោយ ប៉ុលពត អៀង​សារី ខៀវ​សំផន នួន​ជា តា​ម៉ុក អៀង​ធា​រិ​ទ្ធ បាន​អនុវត្តន៍​គោ​លន​យោ បាយ​ប្រល័យពូជសាសន៍ រុញច្រាន ប្រជាជាតិ​កម្ពុជា ធ្លាក់ចូល​ទៅក្នុង​គ្រោះ មហន្តរាយ​ផុត​ពូជ​ពួកវា ព្រមទាំង​ប្រែ មុខមាត់​ក្បត់ ដោយ​លើកទ័ព​វាយ ប្រហារ​វៀតណាម ។ ចំណងមិត្តភាព ជា​ប្រទេសជិតខាង​ប្រពៃណី​រវាង ប្រទេស​ទាំងពីរ​ត្រូវបាន​រងគ្រោះ​យ៉ាង ដំណំ ប៉ុន្តែ​នៅតែ​បាន​ឆ្លង​ផុត ដើម្បី បញ្ជាក់​ពី​ជម្រៅ​ចិត្ត ៉ គ្រា​លំបាក​មាន​គ្នា ៉ រវាង​ប្រទេសជិតខាង​ទាំងពីរ ។
​ ​ក្នុងការ​ឆ្លើយតប​ជាមួយ​ការ អំពាវនាវ​របស់​រណ​សិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា កងទ័ព​ស្ម័គ្រចិត្ត វៀតណាម​បាន​ប្រកៀក​ស្មា​ជាមួយ​កង កម្លាំងប្រដាប់អាវុធរ​បស់​រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា រៀបចំ ដំណើរការ​ប្រយុទ្ធ​រហ័ស​សង្គ្រោះ​ទឹកដី និង​ប្រជាជន​កម្ពុជា រួច​ផុតពី​គ្រោះ ប្រល័យពូជសាសន៍ នាំមក​នូវ​ជ័យជម្នះ ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ។ ជាមួយនឹង​ជ័យជម្នះ​ជា ប្រវត្តិសាស្ត្រ​នេះ កិច្ចទំនាក់ទំនង​ជា ប្រទេសជិតខាង​វៀតណាម​-​កម្ពុជា បាន ឆ្លង​ផុត​នូវ​ការសាកល្បង មានការ​រីក ចម្រើន​នូវលើ​ដំណាក់កាល​ថ្មី គឺ​ភាព ស្និទ្ធស្នាល និង​ជឿជាក់​លើ​គ្នា ។ មាន ប្រសាសន៍​នៅក្នុង​ដំណើរ​ទស្សនកិច្ច ផ្លូវរដ្ឋ​នៅ​វៀតណាម​នា​ខែធ្នូ ឆ្នាំ​២០១៣ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា បាន​សង្កត់ធ្ងន់ថា ៉ កាលនោះ ប្រទេស​វៀតណាម​ត្រូវបាន​ហ៊ុមព័ទ្ធ សេដ្ឋកិច្ច​ពី​ខាងក្រៅ ដោយសារ ជួយ រំដោះប្រទេស​កម្ពុជា ។ ដើម្បី​ប្រជាជន និង​ទឹកដី​កម្ពុជា ប្រទេស​វៀតណាម​ត្រូវ ទទួលរង​ទុក្ខ ៉​។​
​ ​បណ្តា​ជំហាន​វែង​ក្នុងការ ទំនាក់ទំនង​មិត្តភាព សហប្រតិបត្តិការ ឆ្លងកាត់​រយៈពេល​ពាក់​កណ្តាល​សតវត្សរ៍​កិច្ចទំនាក់ទំនង​មិត្តភាព​ប្រពៃណី កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ វៀតណាម​-​កម្ពុជា ទទួលបាន​លទ្ធផល ជាច្រើន​លើ​គ្រប់​វិស័យ ។ ក្នុង​ទសវត្សរ៍ ៩០ កិច្ចទំនាក់ទំនង​រវាង​ប្រទេស​ទាំង ពីរ មាន​ជំហាន​រីកចម្រើន​ខ្លាំងក្លា​គួរ​កត់ សម្គាល់​ឆ្លងតាម​រយៈ​នៃ​ដំណើរ​ទស្សន កិច្ច​ទៅវិញទៅមក របស់​ថ្នាក់ដឹកនាំ​នៃ ប្រទេស​ទាំងពីរ ។​
ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ ក្នុង​ឆ្នាំ​១៩៩៨ នៅ​វៀតណាម ត្រូវ បាន​វាយតម្លៃថា បានធ្វើឱ្យ​មានការ ផ្លាស់ប្តូរ​ស៊ីជម្រៅ​នូវ​កិច្ចទំនាក់ទំនង វៀតណាម​-​កម្ពុជា ពីព្រោះ​ថ្នាក់ដឹកនាំ កម្ពុជា​បានជ្រើសរើស​យក វៀតណាម ជា​ចំណុច​ទៅដល់​មុនគេ ក្នុងតួនាទី​ជា នាយករដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាលចម្រុះ អាណត្តិ​ទី​២ នេះ​សបញ្ជាក់​ឱ្យឃើញ ពី​ភាព​ពិសេស​ចំពោះ​វៀតណាម ក្នុង កម្មវិធី​នយោបាយ​ទំនាក់ទំនង​ការ​បរ​-​ទេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងនោះដែរ ក្នុងឱកាស​ដំណើរ​ទស្សន កិច្ច​របស់លោក ឡេ ខា​ហ្វៀ​វ អគ្គលេខា បក្ស​ក​ម្មុយ​និ​ស្ត​វៀតណាម នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៩៩៩ ថ្នាក់ដឹកនាំ​នៃ​ប្រទេស ទាំងពីរ បានធ្វើការ​ផ្លាស់ប្តូរ​ស៊ីជម្រៅ ទាក់ទង​នឹង​បញ្ហា​ដែល​ប្រទេស​ទាំងពីរ បាន​យកចិត្តទុកដាក់ និង​ឯកភាព​នូវ ទិសដៅ​អភិវឌ្ឍន៍​នូវ​កិច្ចទំនាក់ទំនង លើ​គ្រប់​វិស័យ​ឈានឡើង​កម្ពស់​ថ្មី​មួយ ដោយ​ផ្តោតទៅលើ​ភាពជាក់ស្តែង និង ប្រសិទ្ធភាព​។​
​ ​
​ ​ក្នុង​បណ្តា​ឆ្នាំកន្លងមក ដើម្បី បន្ត​ការរក្សា និង​ជំរុញ​កិច្ចទំនាក់ទំនង​ជា ប្រទេសជិតខាង​ឱ្យ​ល្អប្រសើរ​មិត្តភាព ប្រពៃណី​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់ វិស័យ​ស្ថិរភាព​យូរអង្វែង វៀតណាម និង​កម្ពុជា រក្សា​ការផ្លាស់ប្តូរ​នូវ​គណៈ ប្រតិភូ​ជាន់ខ្ពស់​ទៅវិញទៅមក ។ លេចធ្លោ​ជាងគេ​គឺ​ដំណើរ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់ អគ្គលេខាបក្ស លោក ង្វៀន ភូ​ត្រង (២០១១) លោកនាយក​រដ្ឋមន្ត្រី ង្វៀន តិ​ន​យុង (២០១២/២០១៤) លោក ង្វៀន មី​ញ​ទ្រាត ប្រធាន​រដ្ឋ (២០១០) លោក ត្រឿ​ង តិ​ន​សាង ប្រធាន​រដ្ឋ (២០១៤) លោក ត្រឹ​ន ដាយ​ក្វាង ប្រធាន​រដ្ឋ (២០១៦) លោកស្រី ង្វៀន ធី​គីម​ងិន ប្រធានរដ្ឋសភា (២០១៦) លោក​ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី (២០១៧) ៘ ដោយឡែក​ភាគី​កម្ពុជា មានដំណើរ​ទស្សនកិច្ច​របស់​អតីត ព្រះមហាក្សត្រ ព្រះបាទ​សម្តេចព្រះ នរោត្តម​សីហនុ (២០១០) ព្រះមហាក្សត្រ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម​សីហមុនី (២០១២/២០១៥) អតីត សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន កម្ពុជា​និង​ជា​ប្រធានព្រឹទ្ធសភា​(២០០៨) សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា (២០១២/២០១៥/ ២០១៧) សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី (២០១២/២០១៣/២០១៦/២០១៧) ល​៘​
​ ​ឆ្លងតាម​រយៈ​នៃ​ដំណើរ ទស្សនកិច្ច​ទាំងនេះ ថ្នាក់ដឹកនាំ​កំពូល​នៃ ប្រទេស​ទាំងពីរ​បានបញ្ជាក់​ពី​ការ បេ​ជ្ញា​ចិត្ត​រួមគ្នា ពូន​ជ្រំ​ឱ្យ​ការទំនាក់ទំនង​សាមគ្គីភាព មិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការ​ល្អ​ផូ​ផង់​រវាង ប្រទេស​ទាំងពីរ​ត្រឹមត្រូវ​ទៅតាម​ស្មារតី ព្រះរាជបន្ទូល​របស់​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងជំនួប​ជាមួយ​លោក ង្វៀន ភូ​ត្រង អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម ក្នុង​ព្រះរាជដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នា​ខែកញ្ញា ឆ្នាំ​២០១២ ៉ កម្ពុជា និង វៀតណាម ជា​ប្រទេស​ពីរ មិនអាច​ផ្តាច់ ចេញពី​គ្នា​បាន កិច្ចទំនាក់ទំនង​ដ៏​មានតម្លៃ រវាង​ប្រទេស​ទាំងពីរ​គប្បី​ត្រូវ​ជំរុញ ក្នុងដំណាក់កាល​កសាង និង​អភិវឌ្ឍន៍ ប្រទេសជាតិ ៉ ។​
​ ​ជាមួយនឹង​សកម្មភាព​របស់ ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ ការទំនាក់ទំនង​រវាង​ប្រជាជន និង ប្រជាជន​ប្រទេស វៀតណាម និង​កម្ពុជា ក៏មាន​ការបង្កើន​ផងដែរ ។ ក្នុងនោះ លេចធ្លោ​ជាងគេ គឺ​ប្រតិបត្តិការ សកម្ម​-​ភាព​របស់​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា និង​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម រួមចំណែក​បង្កើន​នូវ​ការ យល់​គ្នា​ទៅវិញទៅមក និង​ជំរុញ​ការ ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​ជិត ខាង​ទាំងពីរ ។​
ក្រៅពី​ហ្នឹង​ថ្នាក់ដឹកនាំ​មូលដ្ឋាន នៃ​ប្រទេស​ទាំងពីរ​ក៏បាន​បង្កើតឡើង នូវ​កិច្ចទំនាក់ទំនង​ជិតស្និទ្ធ ជាពិសេស បណ្តា​ខេត្ត​នៅជាប់​ខ្សែបន្ទាត់​ព្រំដែន ។ បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​កំពុង​រៀបចំ​នូវ សកម្មភាព​ក្នុងការ​អបអរសាទរ ឆ្ន៉ាំ មិត្តភាព វៀតណាម​-​កម្ពុជា ២០១៧ ៉ និង​អបអរសាទរ​ខួប​លើក​ទី​៥០ ឆ្នាំ ថ្ងៃ​ភ្ជាប់​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស ទាំងពីរ ។​
​កិច្ចសហប្រតិបត្តិការ​ខាង​វិស័យ សេដ្ឋកិច្ច​រវាង​វៀតណាម និង​កម្ពុជា ក៏ត្រូវ​បាន​ជំរុញ​នាំមក​នូវ​ផលប្រយោជន៍ ឱ្យ​ប្រទេស​ទាំងពីរ​។ ប្រសិនជា​យើង ធ្វើការ​គណនា គិត​ចាប់តាំងពី​ឆ្នាំ ១៩៩៧ ដល់​ឆ្នាំ​១៩៩៩ ជញ្ជីង​ពាណិជ្ជ​-​កម្ម​ទ្វេភាគី ទទួលបាន​ត្រឹម​១៣០-១៥០ លាន​ដុល្លារ​/​ឆ្នាំ ប៉ុន្តែ​គិតពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០០៩ ជញ្ជីងពាណិជ្ជកម្ម នៃ​ប្រទេស​ទាំង​ពីរបាន​កើនឡើង ប្រមាណ​៣០-៤០​ភាគរយ​/​ឆ្នាំ ។ មក ដល់​ដំណាក់កាល​ឆ្នាំ​២០១០-២០១៥ ល្បឿន​នៃ​ការកើនឡើង​ជា​មធ្យម មាន ការថយចុះ​បើ​ធ្វើការ​ប្រៀបធៀប​ជាមួយ ដំណាក់កាល​មុន ដោយមាន​ល្បឿន ប្រមាណ​១៨.៥​ភាគរយ ប៉ុន្តែ​មានតម្លៃ ខ្ពស់ ។ នា​ឆ្នាំ​២០១៦ ជញ្ជីងពាណិជ្ជកម្ម ប្រទេស​ទាំងពីរ​ឈានដល់​៣.០០០ លាន​ដុល្លារ ។ នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ ជញ្ជីងពាណិជ្ជកម្ម​ទ្វេភាគី ទទួលបាន​១.០០០​លាន​ដុល្លារ​កើន ឡើង​២៩.៥​ភាគរយ បើ​ប្រៀបធៀប ជាមួយ​រយៈពេល​ដូចគ្នា​នា​ដើមឆ្នាំ ២០១៦ ។ បច្ចុប្បន្ន​វៀតណាម​ជា ប្រទេស​ធ្វើការ​វិនិយោគ​ធំ​ឈរ​នៅ លំដាប់​ទី​៥ ក្នុងចំណោម​៥០​ប្រទេស ដែល​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ជាមួយ ១៨៣​គម្រោង ដោយមាន​ទឹកប្រាក់ សរុប​ត្រូវបាន​ចុះបញ្ជី​ចំនួន​២,៨៦ ពាន់​លាន​ដុល្លារ ។ ចំណែក​កម្ពុជា មាន​១២​គម្រោង​នៅមាន​សុពលភាព ធ្វើការ​វិនិយោគ​នៅ​វៀតណាម ជាមួយ នឹង​ទឹកប្រាក់​សរុប បាន​ចុះបញ្ជី​ចំនួន​៥៤ លាន​ដុល្លារ ឈរ​នៅ​លំដាប់​ទី​៤៩ នៅ ក្នុងចំណោម​ប្រទេស​ចំនួន​១០៣ មាន សកម្មភាព​វិនិយោគ​នៅ​វៀតណាម ។ វៀតណាម​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​៣ របស់​កម្ពុជា ។ នៅក្នុង​កិច្ចប្រជុំ​លើក ទី​១៥ គណៈកម្មការ​ចម្រុះ​នៃ​ប្រទេស ទាំងពីរ​បានប្រារឰ​ឡើង​នៅ​រាជធានី ភ្នំពេញ នា​ខែមីនា ឆ្នាំ​២០១៧ ភាគី ទាំងពីរ​បាន​ឯកភាព​លើក​បង្កើន​ជញ្ជីង ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​ឈាន ដល់​៥​ពាន់​លាន​ដុល្លារ​នា​រយៈពេល ខាងមុខ ។​
​ ​កិច្ចសហប្រតិបត្តិការ​លើ វិស័យ​ការពារជាតិ សន្តិសុខ​ជាតិ ក្នុង គោលបំណង​ឆ្លើយតប​សភាពការណ៍​និង ការការពារ ស្រប​ជាមួយ​ការកសាង ប្រទេសជាតិ គឺជា​បំណងប្រាថ្នា​រួម របស់​ប្រទេស​ទាំងពីរ ។ កងទ័ព​វៀត​-​ណា​ម និង​កម្ពុជា ជានិច្ចកាល​ផ្លាស់ប្តូរ គណៈប្រតិភូ​យោធា​ជាន់ខ្ពស់ ដោយ មានការ​ចុះហត្ថលេខា​លើ​ឯកសារ ជាច្រើន ។
​ ​
​ ​ការដែល​ជ្រើសរើស​កម្ពុជា ជា​ប្រទេស​ទី​១ ក្នុងចំណោម​ប្រទេស ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ វៀតណាម ក្នុងតួនាទី​ជា​រដ្ឋមន្ត្រី ការពារជាតិ​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ឯក ងូ សួន​លិច និង​លោក​ឧ​ត្ត​ម​សេនីយ៍ ទោ ផាន វ៉ាន់​យ៉ាង អគ្គមេបញ្ជាការ កងទ័ព​ប្រជាជន​វៀតណាម គឺ​បាន បញ្ជាក់​យ៉ាងច្បាស់​ថា វៀតណាម បាន ឱ្យ​តម្លៃ​ខ្ពស់​លើ​កិច្ចទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ វៀតណាម​-​កម្ពុជា ។ ដំណើរ​ទស្សនកិច្ច របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារ ជាតិ ទៀ បាញ់ នា​ខែមករា ឆ្នាំ​២០១៧ ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​វៀតណាម បានបញ្ជាក់​ឱ្យឃើញ​ពី​តម្រូវការ សំខាន់​ក្នុង​កិច្ចទំនាក់ទំនង​ការពារ ជាតិ​សន្តិសុខ នៃ​ប្រទេស​ទាំងពីរ ។ វៀតណាម និង​កម្ពុជា នូវ​យកចិត្ត​ទុក ដាក់​ជំរុញ កិច្ចសហប្រតិបត្តិការ​លើ វិស័យ​អប់រំ បណ្តុះបណ្តាល ទេស​-​ចរណ៍ … ។ គិត​មកដល់​ដើមឆ្នាំ​២០១៧ មាន​និស្សិត​កម្ពុជា​ប្រមាណ​ជិត​៤.០០០ នាក់ បាននិងកំពុង​សិក្សា​រៀនសូត្រ នៅ​វៀតណាម ។ ក្នុង​រយៈពេល​៨​ឆ្នាំ ជាប់ៗ​គ្នា (​ពី​ឆ្នាំ​២០០៩-២០១៧) វៀតណាម​ឈរ​នៅ​លំដាប់​លេខ​១ នៃ ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា កម្ពុជា ។​
​ ​កិច្ចទំនាក់ទំនង​មិត្តភាព និង កិច្ចសហប្រតិបត្តិការ​វៀតណាម​-​កម្ពុជា មិនមែន​នៅត្រឹម​ទ្វេភាគី​ទេ គឺ​ប្រទេស ទាំងពីរ​មានការ​សហការ​ជិតស្និទ្ធ​ជួយ គ្នា​ទៅវិញទៅមក​នៅលើ​ឆាក​អន្តរជាតិ និង​នៅក្នុង​តំបន់ ។ ភាគី​ទាំង​ពីរបាន សង្កត់ធ្ងន់​អំពី​សារសំខាន់​ក្នុង​ការងារ ការពារ និង​ប្រើប្រាស់​ឱ្យមាន​ស្ថិរភាព ប្រភពទឹក​ទន្លេមេគង្គ បង្កើន​កិច្ច​សហ ប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នៅ ក្នុង​តំបន់​ទន្លេមេគង្គ​បើកទូលាយ​(​អ្សំ​) គណៈកម្មការ​ទន្លេមេគង្គ (​ជ្រំ​) តំបន់ ត្រីកោណ អភិវឌ្ឍន៍​នៃ​ប្រទេស​ទាំង​៣ កម្ពុជា​-​ឡាវ​-​វៀតណាម (​ជ​ឡ្វ​) និង​កិច្ច សហប្រតិបត្តិការ​៤ ប្រទេស​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (​ជ​ឡ្វំ​) យុទ្ធសាស្ត្រ សហប្រតិបត្តិការ​សេដ្ឋកិច្ច ទន្លេ​៣ យៅ​យោ​ឹ​ដាយ​-​ជ​ហា​ៀ ភ​ហ​រា​យា​-​កៀំ​នង 9​ជៅំ​ជ្សែ​ប​…​។ ជាមួយគ្នានេះ ដែរ ភាគី​ទាំង​ពីរបាន​ឯកភាព​បន្ត និង បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង ក្របខ័ណ្ឌ​អាស៊ាន អា​សែម និង​វេទិកា អន្តរជាតិ​ផ្សេងទៀត ។​
​ ​ការ​ឆ្ពោះទៅរក​អនាគត​ ៖
​ ​ចំណង​សាមគ្គីភាព មិត្តភាព ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ វៀតណាម​-​កម្ពុជា ត្រូវបាន​ដំណើរការ ឆ្លងកាត់​នូវ​ការតស៊ូ ដណ្តើម​ឯករាជ្យ សេរីភាព វាយ​ឱ្យ​ដួល​រំលំ​បន​ប្រល័យ ពូជសាសន៍​ប៉ុល ពត និង​ទប់ស្កាត់​ការ វិល​មកវិញ​នូវ​របប​ប្រល័យ​ពូជ សាសន៍ ។ នេះ​ជា​គ្រឹះ​ដ៏​រឹងមាំ​ដើម្បី​បន្ត ទៅ​អនាគត ។​
​ ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ វៀតណាម និង​កម្ពុជា ជានិច្ចកាល​ស្មា ប្រកៀក​ស្មា រួមគ្នា​សហប្រតិបត្តិការ ដោយ​ឈរលើ​គោលការណ៍​គោរព ឯករាជ្យភាព បូរណភាព​ទឹកដី មិន ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នា ស្មោះត្រង់​ក្នុង​ការជួយ​គ្នា ក្នុងការ​រួមគ្នា អភិវឌ្ឍន៍ ។ ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ត្រូវមាន​ការយល់ដឹង​រួមមួយ ត្រូវមាន កាតព្វកិច្ច​រួម​ក្នុងការ​ថែរក្សា​កិច្ច​ទំនាក់ ទំនង​ប្រទេស​ទាំងពីរ ការពារ ពូន​ជ្រំ ឱ្យ​ចំណងមិត្តភាព​ដ៏​ថ្លៃថ្លា ដើម្បី​សន្តិភាព ស្ថិរភាព​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង ពីរ​រួមចំណែក​ក្នុង​ការរក្សា​សន្តិភាព ស្ថិរភាព​នៅក្នុង​តំបន់ ។
​ ​ជាមួយគ្នានេះដែរ ត្រូវ​ប្រុង ប្រយ័ត្ន និង​ទប់ស្កាត់​ឱ្យបាន​ទាន់ពេល វេលា នូវ​ឧបាយកល​បំផ្លិចបំផ្លាញ របស់​កម្លាំង ប្រឆាំង​ទាំង​នៅក្នុង និង នៅ​ខាងក្រៅ បាននិងកំពុង​ប្រើប្រាស់ នូវ​វប្បធម៌ លាប​ពណ៌ និង​មួលបង្កាច់ ដើម្បី​បំភាន់​ពី​ប្រវត្តិសាស្ត្រ​នៃ​ចំណង សាមគ្គីភាព មិត្តភាព​ប្រពៃណី​រវាង ប្រទេស​ទាំងពីរ ។ ជាមួយនឹង​ប្រវត្តិ​-​សាស្ត្រ​សាមគ្គីភាព​ជិតស្និទ្ធ មិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការ​លើ​គ្រប់ វិស័យ ជួយ​គ្នា​ទាន់ពេលវេលា ប្រកប ដោយ​លទ្ធផល ក្នុង​រយៈពេល​ពាក់​- កណ្តាល​សតវត្សរ៍​កន្ល​ង​មក និង​តាម រយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា របស់លោក​ង្វៀន ភូ​ត្រង អគ្គលេខា បក្ស​ក​ម្មុយ​នី​ស្ត​វៀតណាម លើក​នេះ កិច្ចទំនាក់ទំនង​រវាង​វៀតណាម និង កម្ពុជា ពិតជា​ត្រូវបាន​ឡើង​កម្ពស់​បន្ថែម ទៀត ដើម្បី​ផលប្រយោជន៍​របស់​ប្រជា ជន​នៃ​ប្រទេស​ទាំងពីរ និង​រួមចំណែក យ៉ាងសកម្ម​ចូលក្នុង​ការការពារ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ នៅក្នុង​តំបន់ និង​នៅលើ ឆាក​អន្តរជាតិ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម