សម្តេច សាយ ឈុំ ជួប​សវនាការ​ជាមួយ​អគ្គលេខាធិការ​បក្ស​វៀតណាម​

1910
ចែករម្លែក

(​ភ្នំពេញ)៖ លោក ង្វៀន ភូ​ជុង (NGUYEN PHU TRONG) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម អញ្ជើញ​ជួប​ធ្វើ​សវនាការ​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​កម្ពុជា នៅវេលា​ម៉ោង​២​និង​៣០នាទី​រសៀល ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ នៅ​វិមាន​ព្រឹទ្ធសភា​។ បន្ទាប់ពី​ជួបពិភាក្សា​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ រួច លោក ង្វៀន ភូ​ជុង អញ្ជើញ​ទៅ​ជួប​ធ្វើ​សវនាការ​ជាមួយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅ​ម៉ោង​៣​និង​២០​នាទី​រសៀល នៅ​វិមាន​រដ្ឋសភា​។ ហើយ​នៅវេលា​ម៉ោង​៤​រសៀល អញ្ជើញ​ជួប​ធ្វើ​សវនាការ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​​ណា​ចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​

​បន្ទាប់ពី​ជួប​សវនាការ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ដង្ហែរ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លៀង​សាយភោជន៍​ជូន​គណៈប្រតិភូ​ជ​ជាន់ខ្ពស់​អគ្គលេខាធិការ​​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​វៀតណាម នៅក្នុង​ព្រះបរមរាជវាំង​។​

​សូមជម្រាបថា លោក ង្វៀន ភូ​ជុង អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២២ ខែ កក្កដា ឆ្នាំ ២០១៧ តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ទីតាំងផ្សាយពាណិជ្ជកម្ម