ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធានអាជ្ញាធរទន្លេសាប និងលោកជំទាវ សូមគោរពជូនពរ និងអបអរសាទរ យ៉ងស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងឱកាសដែល ឯកឧត្តម បណ្ឌិត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៣ របស់គណបក្សប្រជាជនកម្ពុជា សម្រេចជាឯកច្ឆន្ទ ជ្រើសតាំងជា បេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់ ពេលអនាគត ៕