ឆ្នាំជូត
រាសីធ្លាក់ស្រុតចុះ។ទាំងស្ត្រីបុរសលោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះពិចារណានិងគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកត្រូវរែកពន់ភាពនឿយហត់ និង ត្រូវពុះពារផលលំបាកច្រើនដែលនាំឱ្យជួបការលំបាកនោះមិនតិចដែរទេ។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរ តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយផង។
សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។លោកអ្នកអាចទទួលដំណឹងមិនល្អ ឬបានស្តាប់នូវរឿងរាវអាក្រក់ណាមួយ ម្ល៉ោះហើយត្រូវធ្វើមិនដឹងមិនឮទើបប្រសើរ។ក្រៅពីនេះក៏ឱ្យលោកអ្នកប្រយ័ត្នប្រយែងបញ្ហារោគជំងឺបៀតបៀនយាយីផងដែរ។នៅថ្ងៃនេះមានបញ្ហារាំងស្ទះខ្លះៗយាយី ហេតុនេះបើមានការប្រឹងប្រែងតែងទទួលជោគជ័យត្រឡប់មកវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខតិចតួច ហើយបើថយក្រោយនោះក៏មានច្រើន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការងាយទាំងផ្អែមល្ហែម ហើយក៏ងាយកើតរឿងរាវទាស់ទែង៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកក្នុងអំឡុងពេលនេះមិនត្រូវទុកចិត្តឱ្យគេខ្ចីប្រាក់កាសឬ ខ្ចីរបស់មានតម្លៃពីព្រោះថាងាយជួបគ្រោះចាញ់បោកគេណាស់។សម្រាប់ស្ត្រីក្នុងការប្រកបការងារនាពេលនេះដែរមុនសម្រេចចិត្តអ្វីមួយសំខាន់ត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេផលអាក្រក់ពិតជាមានច្រើនជាងល្អហើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចា តថ្លៃជាមួយនរណាម្នាក់ពីព្រោះថាងាយឆាប់ចុះសម្រុងណាស់។សម្រាប់អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីបើមានកិច្ចការអ្វីថ្មីឬសូម្បីតែចាស់ក្តីលោកអ្នកត្រូវរួសរាន់បំពេញ និង មិនត្រូវធ្វេសប្រហែសឡើយ មិនដូច្នេះនឹងទទួលរងការស្តីបន្ទោសពីសំណាក់ចៅហ្វាយនាយជាក់ជាពុំខាន។ការធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អណាស់៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកការចេញដំណើរទៅណាមកគប្បីប្រយ័ត្នប្រយែងទៅលើបញ្ហាចរចាបន្តិចពីព្រោះថាងាយកើតឡើងជាងសព្វមួយដង ។ការប្រកបការងារ មានភាពរកាំចិត្ត និងពិសេសមនុស្សនៅជុំវិញខ្លួនតែងងាយឆាប់ប្រកាន់ ខឹងឬមិនដូច្នេះតែងចាប់ថ្នាំងថ្នាក់ប៉ុណ្ណោះ។ការប្រកបរបររកស៊ីជួញដូរ មុជមិនជ្រៅទៅមិនឆ្ងាយទេ ហើយពិសេសថ្ងៃនេះឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។
សម្ព័ន្ធស្នេហាកំលោះក្រមុំ ហាក់មានដំណើរថយក្រោយ ហើយអាចមានក្រុមមនុស្សទី៣ចូលមកជ្រៀតជ្រែកផង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះថាបើសម្រេចចិត្តខុសនោះនាំឱ្យជួបស្ថានភាពលំបាកជាន់លើជាន់ថែមទៀត។សម្រាប់បញ្ហាកិច្ចការងារក៏ដូច្នេះដែរត្រូវចេះយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លានោះផ្លែផ្កាដែលផ្តល់មកវិញតែងឆ្លើយតបដូចជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកនាថ្ងៃខាងមុខចៀសមិនរួច៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នក បានផ្លាស់ប្តូរមកល្អប្រសើរ ម្ល៉ោះហើយធ្វើឱ្យការរស់នៅមានភាពសុខដុម និង មានក្រុមមនុស្សចាប់អារម្មណ៍ជួយជ្រោមជ្រែងវិញខ្លះ។ការប្រកបការងារមានការប្រែប្រួលពីអាក្រក់មកល្អវិញដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេដែរ។
សេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងបើមានជម្លោះវិវាទជាពេលវេលាត្រូវដោះស្រាយជាមួយគ្នាឱ្យដាច់ស្រេចផងដែរ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ក្នុងពេលនេះបើបានទទួលជោគជ័យអ្វីមួយមិនត្រូវអំនួត ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការៈទៅវិញ។ការប្រកបការងារនៅថ្ងៃនេះវិញមានភាពរលូនគ្រាន់គាប់ប្រសើរ ហើយបើមានកិច្ចការងារថ្មីៗផងតែងទទួលជោគជ័យផងដែរ។លោកអ្នកអាចប្រកបការងារពេញដៃពេញជើង ហើយពិសេសមានក្រុមមនុស្សជួយជ្រោមជ្រែងថែមទៀត។សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុក។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានការទុំជោរហើយជាឱកាសល្អក្នុងការរៀបអាពាហ៍ពិពាហ៍បំផុត៕
ឆ្នាំវក
រាសីល្អជាមធ្យម។ថ្ងៃនេះរាល់បញ្ហាចង្រៃឧបទ្រពមួយចំនួនយាយី ម្ល៉ោះហើយបើមានបញ្ហាជាមួយអ្នកដទៃត្រូវចេះរំងាប់ចិត្តទប់អារម្មណ៍ បើពុំនោះទេរឿងតូចសោះអាចរីកជាធំជាក់ជាពុំខាន។ចំពោះកិច្ចការងារទោះធ្វើអ្វីក៏ដោយលោកអ្នកមិនគប្បីចាប់កំហុស ឬរិះគន់អ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំគេគុំកួន ហើយជះផលលំបាកដល់អាត្មាខ្លួននាគ្រាខាងមុខ។អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញបើឃើញថាកំពុងដាំក្បាលចុះខ្លាំង ហើយលោកអ្នកពុំមានការគិតគូរឱ្យដិតដល់ទេនោះគ្រោះរង្គោះរង្គើទ្រព្យពិតជាកើតឡើងទៀតពុំខាន។
សម្ព័ន្ធស្នេហាកំលោះក្រមុំចូរកុំគប្បីមានការផ្លែផ្កាដោយសម្តីវាយប្រហារឱ្យគ្នាឡើយព្រោះវាជាទម្លាប់អាក្រក់មានតែការកើតជម្លោះវិវាទឥតឈប់ឈរ ហើយអាចនឹងឈានដល់ការបែកបាក់ថែមទៀត ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះចូរប្រយ័ត្នអ្នកក្រៅអុជអាលបង្កើតជាបញ្ហាជាមួយមនុស្សស្និទ្ធស្នាលឬសូម្បីតែជម្លោះក្នុងក្រុមគ្រួសារខ្លួនឯង។សម្រាប់ អ្នកប្រកបការងារ មិនត្រូវមើលស្រាលកិច្ចការទាំងតូចទាំងធំ ឬធ្វើដោយក្តីធ្វេសប្រហែសឱ្យសោះពីព្រោះថាលោកអ្នកអាចជួបការលំបាកអ្វីមួយរកស្មានមិនដល់។
ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដួរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីជួបលើកំណាត់ផ្លូវរដិបរដុបនិងមានការប្រឆាំគ្នាច្រើន៕
ឆ្នាំច
រាសីស្រុតចុះ។ ថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែង និងត្រូវមានចិត្តត្រជាក់ដោយមិនត្រូវយកកំហឹងទល់កំហល់ជាដាច់ខាត។ការប្រកបការងារ បើទោះបីដួងរាសីស្រុតចុះ ប៉ុន្តែលោកអ្នកនៅតែអាចធ្វើអ្វីបានដែរគ្រាន់តែងាយទទួលរងប៉ះទង្គិច និងជួបបញ្ហាច្រើនប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លាពិសេសគ្រោះចាញ់បោកគេតែម្តង។
សម្ព័ន្ធស្នេហាកំលោះក្រមុំជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើនព្រោះម្នាក់ៗយកភាពមានះដាក់ខ្លួន៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចទទួលដំណឹងល្អឬរឿងរាវល្អៗចូលមកវិញ។សម្រាប់ការបំពេញការងារ អ្វីលោកអ្នកត្រូវចងចាំថាមានតម្លៃហើយពិសេសធ្វើច្រើនទទួលបានផលច្រើនទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។
សេចក្តីស្នេហាប្រុសស្រីកំពុងជឿនលឿនទៅមុខនិងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕