ដោយៈដេប៉ូ/ភ្នំពេញៈក្រសួងអប់រំយុវជន និង កីឡាបានប្រកាសពីលទ្ធផលសរុបនៃដំណើរការសំណេរថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបសម័យប្រឡង ២៧ ធ្នូ២០២១ដោយរលូននិង ពុំមានហេតុការណ៍អ្វីគួរកត់សម្គាល់ឡើយ។
ក្រសួងអប់រំបានឱ្យដឹងថា”បរិយាកាសទូទៅក្រោយពេលបញ្ចប់ដំណើរសំណេរនាថ្ងៃទី១នៃការប្រឡងដំណើរការ សំណេរ នាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ត្រូវបានបញ្ចប់ដោយជោគជ័យនិងមិនមានហេតុការខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ”។
ក្រសួងបានបន្តឱ្យដឹងថា បេក្ខជនដែលបានចេញពីមណ្ឌលប្រឡងមានទឹកមុខស្រស់ស្រាយសប្បាយរីករាយដែល បញ្ជាក់ថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕សរន