ក្រសួងអប់រំ បូកសរុបដំណើរការ សំណេរ នាថ្ងៃទី១ នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ
ដោយៈ ដេប៉ូ / ភ្នំពេញៈ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅ បាក់ឌុប ថ្ងៃទី១ សម័យប្រឡងៈ ២៧ ធ្នូ ២០២១ បានបញ្ចប់ទៅ ដោយជោគជ័យ មិនមានបាតុភាព មិនប្រក្រតីណាមួយ កើតឡើង គួរឱ្យកត់សម្គាល់ឡើយ ដោយបេក្ខជន បានគោរពតាមបទប្បញ្ញត្តិ ដែលដាក់ចេញ ដោយក្រសួងអប់រំ យុវជន និងកីឡា។