ប្រឡងបាក់ឌុបថ្ងៃទី១ មានបេក្ខជនអវត្តមាន ជាងបួនពាន់នាក់ និងមានបញ្ហាសុខភាព ២៩ ករណី
ដោយៈដេប៉ូ / ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាៈ ចំនួនបេក្ខជន អវត្តមាន ថ្ងៃនេះ មានចំនួនសរុប ៤.២២៤ នាក់ (ស្រី១.៧៩៤នាក់) ត្រូវជា ៣,៧ ភាគរយ ខណៈបេក្ខជន មានបញ្ហាសុខភាព ចំនួន ២៩ ករណី ក្នុងនោះបេក្ខជន មានជំងឺកូវីដ-១៩ ដែលជាកីឡាការិនី ចំនួន ពីរនាក់ បេក្ខជនមានកម្តៅលើសធម្មតា។