ដោយ:បាយ័ន/សៀមរាបៈនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយរបស់សមាគមសហពន្ធ័អភិវឌ្ឍន៍ដីធ្លី និង សំណង់កម្ពុជា ។

អំណោយទាំងនោះរួមមាន ជែលលាងសំអាត់ដៃ០៩កេស ,មី៥០កេស , ទឹកស៊ីអុីវនិងទឹកត្រី ៥០យួរ , ត្រីខប្រាំកេស , ទឹកសុទ្ធ ៥០កេស និង ម៉ាស៊ីនបាញ់សម្លាប់មេរោគមួយគ្រឿងរួមនឹងថ្នាំសម្លាប់មេរោគពីរធុង ។

លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បិងជាប្រធានសមាគមសហពន្ធ័អភិវឌ្ឍន៍ដីធ្លី និង សំណង់កម្ពុជា ជូនដល់ខេត្តសៀមរាប ក្នុងគោលបំណងដើមី្បសម្រាប់ប្រើប្រាស់ក្នុងគ្រាដ៏លំបាកនៃឆ្លងជំងឺកូវីដ-១៩ និងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលខេត្តសៀមរាបតែម្តង ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ការចម្លងវីរុសនៃជម្ងឺកូវីដ-១៩

ទៀ សីហា អភិបាលខេត្តបានថ្លែងអំណរគុណ ចំពោះប្រតិភូសមាគមសហពន្ធ័អភិវឌ្ឍន៍ដីធ្លី និង សំណង់កម្ពុជា ដែលបាននាំយកអំណោយផ្តល់ជូនដល់រដ្ឋបាលខេត្ត ក្នុង ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ និង កាត់ផ្តាច់ការចម្លងវីរុសនៃជម្ងឺកូវីដ-១៩ និង ដោះស្រាយជីវភាពបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះក្នុងខេត្តសៀមរាប ៕សរន