ប៉ូលិស​ស្វែ​ករក​មេក្លោង​ចាត់តាំង​ជួញដូរ​គ្រឿងញៀន​ពី​កម្ពុជា​ទៅ​ជប៉ុន​

921
ចែករម្លែក

​ដោយ : មុន្នី​រ័ត្ន / ភ្នំពេញ ៖ ប៉ូលិស​កម្ពុជា​ស្វែ​ករក​មេក្លោង​ចាត់តាំង​ជួញដូរ​គ្រឿងញៀន​ពី​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​។ ការស្វែងរក​ចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​គឺ​បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​ចំនួន​ពីរ​នាក់ និង​រឹបអូស​ថ្នាំញៀន​ជាង​បួន​គីឡូក្រាម​។

ការចាប់ខ្លួន​នេះ ខណៈពេលដែល​ស្ត្រី​ជនជាតិ​ថៃ​ទាំងពីរ​នាក់ ប្រុង​រត់ពន្ធ​ថ្នាំញៀន​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅ ណា​រីតា ប្រទេស​ជប៉ុន​។

​ការបង្ក្រាប​នេះ បានធ្វើ​ឡើង​យប់​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ទទួល​ព័​ត៍​មាន​សង្ស័យ​ពី​ស្ថាប័នគយ​ប្រចាំ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កម្លាំង​ជំនាញ ​” ក ” របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​រួមជាមួយ​កម្លាំង​ជំនាញ​របស់​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍​បាន​ដំណើរការ​សហការ ត្រួតពិនិត្យ​ស៊ើបអង្កេត លើ​មុខសញ្ញា​សង្ស័យ​២​នាក់ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការរង​នគរបាល​ជាតិ បានឲ្យដឹងថា លទ្ធផល​ឃាត់​មនុស្ស ២ នាក់ ភេទ​ស្រី ជនជាតិ​ថៃ​។ ចាប់យក​វត្ថុតាង​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ICE ” បង្កប់​ក្នុង​អាវរ​ងារ​ចំនួន​៣” ទម្ងន់​៤៥០៧​គ​.​ក្រ​២០​។​

​លោក​បញ្ជាក់ថា “នារី​ទាំងពីរ​នាក់​នេះ​មកពី​ថៃ ហើយ​ត្រូវបាន​មេក្លោង​នៅ​ខេត្តសៀមរាប​រៀបចំឲ្យ​នាំ​គ្រឿងញៀន​​នេះ​មក​ភ្នំពេញ​ហើយ​បន្តទៅ​ដំណើរ​តាម​យន្តហោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅ ណា​រីតា​ប្រទេស​ជប៉ុន ដោយមាន​អ្នក​ចាំ​ទទួល​” ។​

​ទាក់ទង​ករណីនេះ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​មេក្លោង និង​អ្នកពាក់ព័ន្ធ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​ ៕B

 

ទីតាំងផ្សាយពាណិជ្ជកម្ម